ដឹងតែសប្បាយទៀតហើយ! ខែក្រោយ ខេត្ត​សៀមរាប ធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេ រយៈពេល២ថ្ងៃ

  • 2024-02-22 07:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យទន្លេ​លើកទី៨ នឹងប្រារព្ធធ្វើឡើង​នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែមីនា ឆ្នាំ​២០២៤។ ជាមួយគ្នានេះ ក្រសួង​ទេសចរណ៍ បាន​ចេញសេចក្តីណែនាំ​ស្តីពី ការពង្រឹង​គុណភាព​អាជីវកម្ម​សេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួម​លើកកម្ពស់​កិត្យានុភាព និងភាពធន់របស់​កម្ពុជា តាមរយៈការប្រែក្លាយ​កម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយ​ភាពសម្បូរបែប ពោរពេញ​ដោយកាលានុវត្តភាព និងភាពកក់ក្តៅ និងដើម្បី​អបអរ​ពិធីបុណ្យទន្លេនេះ។

ក្រសួង​បាន​ណែនាំឱ្យមានកិច្ចសហការល្អ​ជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានារក្សា​សន្តិសុខ សុវត្ថិភាព រៀបចំ​ចំណតឱ្យបានគ្រប់គ្រាន់ រៀបចំតុបតែងភ្លើងលម្អ និង​ដាក់បង្ហាញទង់ជាតិ ក៏ដូចជាការតាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ។ ទន្ទឹម​នឹងនេះ ត្រូវដាក់បង្ហាញផលិតផលឬសេវាកម្មរបស់ខ្លួន ដោយត្រូវដាក់បញ្ជាក់តម្លៃ ត្រូវ​យកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ បណ្តុះបណ្តាល​បុគ្គលិក​អំពីបដិសណ្ឋារកិច្ច និងជំនាញ​ដែលចាំបាច់។

ចំណុច​មួយទៀតនៃការណែនាំរបស់ក្រសួងទេសចរណ៍ គឺត្រូវពង្រឹង​គុណភាព​សេវាកម្ម​ប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ច​ល្អជូនភ្ញៀវ​ទេសចរ​គាំទ្រ​ដល់ការអនុវត្ត​យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ​២០២៤» រួមជាមួយ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី