មកស្គាល់អ្នកជប់ដំណើររកម្សាន្តដ៏រីករាយ ធ្វើឲ្យអ្នកមានក្ដីសុខដូចចូលទៅពិភពថ្មីផ្សេងទៀតពុំធ្លាប់ជួប

  • 2024-02-23 08:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

2WORLD TRAVEL (CAMBODIA) ជាក្រុមហ៊ុនទេសចរណ៍ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ហើយក៏ជាភ្នាក់ងារទេសចរណ៍និងប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅក្នុងតំបន់ដែលមានឯកទេសក្នុងការរៀបចំការធ្វើដំណើរតាមអ៊ីនធឺណិត សំបុត្រយន្តហោះទូទាំងពិភពលោក ការរៀបចំដំណើរទេសចរណ៍ក្នុង និងក្រៅប្រទេស ជាមួយនឹងក្រុមការងារដែលមានបទពិសោធន៍ ចំណេះដឹង និងរួសរាយរាក់ទាក់។

ជាង១៥ឆ្នាំកន្លងមកនេះ 2WORLD TRAVEL បានក្លាយជាអ្នកឯកទេសខាងបដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍ ក៏ដូចជាជំនួយការដែលផ្ដល់នូវភាពកក់ក្ដៅ ជួយឱ្យការធ្វើដំណើររបស់អតិថិជនកាន់តែរីករាយ និងមានអារម្មណ៍ពេញចិត្តជាមួយនឹងការរៀបចំរបស់ភ្នាក់ងារ។

ផ្អែកលើការប្តេជ្ញាចិត្តរបស់ភ្នាក់ងារ ដែលផ្តល់នូវសេវាកម្មគុណភាពខ្ពស់ដល់អតិថិជន តាមរយៈការកសាងទំនុកចិត្តទៅវិញទៅមក ភាពជឿជាក់ និងភាពជាដៃគូប្រកបដោយថាមពល បូករួមនឹងការផ្តល់នូវគុណភាពនៃដំណើរកម្សាន្តវិស្សមកាលដ៏រីករាយកន្លងមក 2WORLD TRAVEL (CAMBODIA) បានទទួល​មក​វិញនូវការពេញចិត្តយ៉ាងច្រើនពីអតិថិជន​របស់ខ្លួន។

2WORLD TRAVEL គឺជាកន្លែងដែលផ្តល់ការគាំទ្រពេញលេញចំពោះ សេវាកម្មរបស់ក្រុមហ៊ុនដូចជា៖

  • សំបុត្រហោះហើរទូទាំងពិភពលោក

  • ការកក់សណ្ឋាគារទូទាំងពិភពលោក

  • អ្នករៀបចំដំណើរទេសចរណ៍ ភ្នាក់ងារទេសចរណ៍

  • ដំណើរកំសាន្តក្រៅប្រទេស-ចូលមកក្នុងប្រទេស

  • ការរៀបចំទិដ្ឋាការ លិខិតឆ្លងដែន និងពន្យាទិដ្ឋាការកម្ពុជា

  • មគ្គុទ្ទេសក៍ទេសចរណ៍ --- អាចនិយាយបាន​ច្រើនភាសាដែលកាន់តែធ្វើឲ្យអតិថិជនមានភាពងាយស្រួល និងកក់ក្ដៅ

  • សេវាកម្មជួលរថយន្ត (ភ្នាក់ងារជាម្ចាស់រថយន្តថ្មីនៃប្រភេទយានយន្តជាច្រើនសម្រាប់ជួល)

  • ការធានារ៉ាប់រងអ្នកដំណើរ។

សម្រាប់ចូលឆ្នាំខ្មែរ បុណ្យភ្ជ៉ំបិណ្ឌ ព្រះពិធីបុណ្យអ៊ំទូក និង ឆ្លងឆ្នាំ ភ្នាក់ងារទេសចរណ៍មួយនេះក៏មានរៀបចំដំណើរកម្សាន្តនៅគ្រប់ទិសដៅជាច្រើន៖ ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី កោះបាលី កូរ៉េ ជប៉ុន និង ទិសដៅធំៗ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី ញ៉ូហ្សេលេន អង់គ្លេស និង អឺរ៉ុប ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖

ទំព័រហ្វេសប៊ុក 2WORLD TRAVEL CAMBODIA

អាសយដ្ឋាន៖ 2WORLD TRAVEL (CAMBODIA) Borey Piphup Thmey II, No. P07, St. 12BT, Prey Kei, Phnom Penh

អ៊ីម៊ែល៖ info@2worldtravel.com | tours@2worldtravel.com

ទាក់ទងតាមរយៈលេខទូរសព្ទ៖ 023 22 2323 | 015 545 545 | 012 772 012

អត្ថបទពេញនិយម
អត្ថបទថ្មី