ក្រុមហ៊ុន រ៉ូតូ (ROHTO) និង អង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund បន្តសហការរៀបចំកម្មវិធីសប្បុរសធម៌ដល់សិស្សក្រីក្រ

  • 2024-02-24 11:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន រ៉ូតូ (ROHTO) បន្តសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកា ចំនួន ១៦,០០០ដុល្លារ ជូនដល់សិស្សានុសិស្សក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា Cambodian Children’s Fund។

នេះជាការបរិច្ចាគលើកទី២ ក្នុងការទ្រទ្រង់ដល់ថ្នាក់សិក្សារបស់ សិស្សានុសិស្សថ្នាក់ទី៧ ចំនួន ១ថ្នាក់នៃឆ្នាំសិក្សា ២០២៤នេះ។ សកម្មភាពសប្បុរសធម៌នេះផងដែរមានគោលបំណង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់អោយនូវការអប់រំប្រកបដោយគុណភាពជូនដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២២ ខែ កុម្ភៈ ២០២៤ កន្លងទៅ នៅសាលា ធូម័ររូអាខាដាមី (Tomorrow Academy)។ កម្មវិធីនេះដំណើរការទៅបានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូតូ (ខេមបូឌា) លោក Shunsuke Shinoda ដែលជានាយកប្រតិបត្តិក្រុមហ៊ុន លោក ចាប ឆៃហ៊ាង អនុប្រធានគ្រប់គ្រងទូទៅ និងអមដំណើរដោយក្រុមការងារក្រុមហ៊ុនរ៉ូតូផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីស្ថាបនិក និងនាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា លោក ស្កុត និសិន និងលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សដែលកំពុងសិក្សានៅទីនោះផងដែរ។

គួរបញ្ជាក់ផងដែរថា រ៉ូតូ ត្រូវបានបង្កើតឡើងនៅទីក្រុងអូសាកា ប្រទេសជប៉ុននាឆ្នាំ ១៨៩៩ ដោយការចាប់ផ្តើមផលិត និងលក់ថ្នាំក្រពះ ពោះវៀន និងថ្នាំបន្តក់ភ្នែក ហើយឆ្នាំនេះជាខួបលើកទី ១២៤ ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន រ៉ូតូ មានបុត្រសម្ព័ន្ធនៅក្រៅប្រទេសចំនួន ៤៦ និងកំពុងលក់ផលិតផលរបស់ខ្លួនលើទីផ្សារជាង ១០០ប្រទេសនៅលើពិភពលោក។

នៅប្រទេសកម្ពុជា រ៉ូតូ (ROHTO) ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៣ និងមានប្រវត្តិចូលរួមថែរក្សាភ្នែកប្រជាជនកម្ពុជាជាង២០ឆ្នាំ តាមរយៈការបន្តផ្គត់ផ្គង់ថ្នាំបន្តក់ភ្នែក NEW V.ROHTO ដែលមានគុណភាព និងសុវត្ថិភាពកម្រិតស្តង់ដារប្រទេសជប៉ុន ជូនដល់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុនរ៉ូតូ (ROHTO) រួមមានផលិតផលជាច្រើនម៉ាកទៀតដូចជា ថ្នាំបន្តក់ភ្នែក NEW V.ROHTO, V.ROHTO DRY EYE, V.ROHTO VITAMIN, V.ROHTO COOL, V.ROHTO LYCEE V.ROHTO FOR KIDS និងមានផលិតផលថែរក្សាសម្រស់ជាច្រើនទៀតដូចជា ACNES, HADALABO, SUNPLAY, SCARZ, SELSUN, OXY, REMOS, MELANO CC, LIP ICE, DEEP HEAT៕

អត្ថបទពេញនិយម
អត្ថបទថ្មី