យុវជន​ក្មេងៗ​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ខ្លាំង​បន្ទាប់​ពី​ចូលរួម​ព្រឹត្តិការណ៍ EUROPE Trail​

  • 2024-02-26 04:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើការ​ប្រកួត​ពេញ​មួយ​ថ្ងៃ​ព្រឹត្តិការណ៍ EUROPE Trail​ បាន​បញ្ចប់​ដោយ​ជោគជ័យ​កាល​ពី​ម្សិលមិញ​ ខណៈ​យុវជន​ក្មេងៗ​បង្ហាញ​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ការ​ប្រកួត​ពិសេស​មួយ​នេះ។​

យុវជន មូន​

មូន​ កីឡាករ​វ័យ​ក្មេង​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ EUROPE Trail​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ចូលរួម​បង្ហាញ​សមត្ថភាព​ក៏​ដូច​ជា​ប្រកួត​ជា​មួយ​យុវជន​ដ៏​ទៃ​ទៀត។​ រូប​គេ​មិន​រំពឹង​ថា​ជាប់​ជា​កីឡាករ​ល្អ​ ឬ​ហៅ​ថា​ Top Talen នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ​ ប៉ុន្តែ​បន្ទាប់​ពី​បាន​ប្រកួត​ចប់​ត្រូវ​បាន​គ្រូ​ប្រកាស​ឈ្មោះ​ថា​ជាប់។​

ទិដ្ឋភាពម្សិលមិញ

យុវជន​វ័យ​ ១១​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​គ្រួសារ​របស់​ខ្លួន​នឹង​យល់ព្រម​ក៏​ដូច​ជា​គាំទ្រ​ខ្លួន​ឲ្យ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​អឺរ៉ុប​ តាម​រយៈ​ការ​ជាប់​តេស្ត​សមត្ថភាព​នៃ​ការ​ប្រកួត​ ព្រឹត្តិការណ៍ EUROPE Trail​ នេះ​ ព្រោះ​អាណាព្យាបាល​ខ្លួន​ក៏​បាន​មក​លើក​ទឹកចិត្ត​ និង​ដឹង​ពី​ដំណឹង​នេះ​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍ EUROPE Trail​ ដែល​មាន​កីឡាករ​ កីឡា​ការិនី​ចូលរួម​សរុប​ ២៥២​នាក់​មក​ពី​ ១០​សាលា​ផ្សេង​គ្នា​នេះ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ​នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ​ហ៊ុនសែន​ច្បារអំពៅ។​ កម្មវិធី​នេះ​បាន​ជ្រើសរើស​កីឡាករ​ឆ្នើម​ចំនួន​ ២៥​រូប​បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​បញ្ចប់​ទៅ​។​ ដោយ​ឡែក​កីឡាករ​ ១៥​នាក់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​អឺរ៉ុប​ និង​ ១០​នាក់​ទៀត​ទទួល​បាន​ការ​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក​ជា​មួយ​ក្លឹប​បាល់ទាត់​ Mate JR Sport​ រយៈពេល​ ៣ខែ​ដោយ​មិន​គិត​កម្រៃ៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី