មិនមែន Tesla! មិនមែន Toyota! រកឃើញ​ក្រុមហ៊ុន​ដែលមាន​តម្លៃថ្លៃ​ជាងគេ នៅដើមឆ្នាំ​នេះ

  • 2024-02-26 07:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍ថ្មីបំផុតមួយ បានបង្ហាញថា ក្រុមហ៊ុនដែលមានតម្លៃ​ខ្លួន​ថ្លៃជាងគេបំផុត​ក្នុងពិភពលោក​នេះ គឺ​បានទៅលើក្រុមហ៊ុន Mercedes-Benz វ៉ាដាច់​ក្រុមហ៊ុន Tesla។

ក្រុមហ៊ុន​ទីប្រឹក្សាអាជីវកម្ម និងវាយតម្លៃប្រេន​របស់​អង់គ្លេស Brand Finance បាន​បញ្ចេញរបាយការណ៍​របស់ខ្លួន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយចាត់ថ្នាក់​ប្រេនក្រុមហ៊ុនរថយន្ត​ថ្លៃបំផុត។ ក្នុងនោះ Mercedes-Benz ស្ថិតនៅលើ​គេ តម្លៃ ៥៩,៤ពាន់លានដុល្លារ (កើនឡើង ១%) វ៉ាដាច់​ Tesla ដែលមានតម្លៃ ៥៨,៣ពាន់លានដុល្លារ (ធ្លាក់ចុះ ១២%) និងចំណាត់ថ្នាក់ទី៣ Toyota តម្លៃ ៥២,៧ពាន់លានដុល្លារ។

លោក Alex Haigh នាយក​ក្រុមហ៊ុន Brand Finance ប្រចាំ​តំបន់អាស៊ីប៉ាស៊ីហ្វិក បាន​លើកឡើងថា ការធ្លាក់ចុះតម្លៃប្រេន Tesla បាន​ឆ្លុះបញ្ចាំងថា ​ទីផ្សារ​រថយន្តអគ្គិសនី​ បាន​នឹង​កំពុង​កើនឡើងខ្លាំង ពោលគឺ​មានចូលរួម​ប្រកួតប្រជែងកាន់តែខ្លាំង។ ជាពិសេស​គឺ​សកម្មភាព​ដ៏ចម្រូងចម្រាស់​របស់លោក Elon Musk ក្នុងរយៈពេលចុងក្រោយនេះ បាន​ជះឥទ្ធិពល​មិនល្អឡើយ សម្រាប់ប្រេន Tesla។

លោកបន្ថែមថា បើមើលលើ Mercedes វិញ គឺ​បាន​រក្សា​នូវ​ភាពប្រណីតនៃរថយន្ត​របស់ខ្លួន ទាំង​រថយន្តគ្រួសារ និង​វ៉ែន បើទោះបីជាមានការប្រឈម​ពី​ប្រេនក្រុមហ៊ុនរថយន្តចិនយ៉ាងណាក៏ដោយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី