សាកញ៉ាំទឹកសណ្ដែកសៀង Yeo's រូបមន្តពិសេសថ្មី ដើម្បីទទួលបានអត្ថប្រយោជន៍លើសមុនទ្វេដង

  • 2024-02-26 10:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជនជាង ៥០០០នាក់ បានស្វែងយល់ និងទទួលបាននូវអត្ថប្រយោជន៍សុខភាព បន្ទាប់ពីបានភ្លក់នូវរសជាតិថ្មីរបស់ទឹកសណ្ដែកសៀង Yeo’s Immuniti តាមរយៈព្រឹត្ដិការណ៍សប្បាយៗជាច្រើន ដែលបានធ្វើឡើងនៅទូទាំងរាជធានីនៃប្រទេសកម្ពុជា ដើម្បីបង្ហាញនូវរូបរាង និងរសជាតិថ្មីរបស់ទឹកសណ្តែកសៀងនេះ ដែលឥឡូវនេះត្រូវបានបន្ថែមនូវវីតាមីន B6 និងរ៉ែស័ង្កសី នៅក្នុងកំប៉ុងរូបរាងថ្មីនីមួយៗ។

ក្នុងនាមជាភេសជ្ជៈនាំមុខគេនៅអាស៊ី Yeo's បានទាក់ទាញអ្នកហាត់ប្រាណ កីឡាករ និងកីឡាការិនី អ្នកហាត់យូហ្កា និងសាធារណជនទូទៅជាមួយនឹងព្រឹត្តិការណ៍ដ៏រំភើបជាបន្តបន្ទាប់ ដើម្បីបង្ហាញពី អត្ថប្រយោជន៍នៃទឹកសណ្ដែកសៀងសុខភាពរបស់ខ្លួន។

ស្តង់នានាត្រូវបានរៀបចំ​ឡើង​នៅ​តាម​ទីសាធារណៈ កន្លែង​ហាត់ប្រាណ ក្លឹប​កីឡា ស្ទូឌីយោយូហ្កា និង​ឱសថស្ថាននានា​ទូទាំង​រាជធានី​ភ្នំពេញ។ អតិថិជនអាចភ្លក់នូវរសជាតិទឹកសណ្ដែកសៀង Yeo’s Immuniti ជាមួយនឹងកំប៉ុងរូបរាងថ្មី ក៏ដូចជាលេងនូវហ្គេមសប្បាយៗ ដើម្បីមានឱកាសឈ្នះរង្វាន់ និងវត្ថុអនុស្សារីយ៍ផ្សេងៗផងដែរ។ ក្នុងបេសកកម្មលើកកម្ពស់សុខភាពមួយនេះ ទឹកសណ្ដែងសៀង Yeo’s Immuniti ត្រូវបានផ្ដល់ដល់អតិថិជនជាង ៥០០០ នាក់

លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា៖ «ពួកយើងតែងតែគិតដល់អតិថិជនរបស់យើង ហើយក៏ដឹងថាសុខភាពរបស់ពួកគេគឺជាអទិភាពផងដែរ។ ជាការឆ្លើយតប យើងបានបន្ថែមការលើកកម្ពស់សុខភាពទៅក្នុងកំប៉ុងនីមួយៗនៃទឹកសណ្ដែកសៀង Yeo’s Immuniti​ របស់យើង ដើម្បីធានាថាអតិថិជនអាចផ្តោតអារម្មណ៍បានកាន់តែប្រសើរនៅក្នុងសកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ កន្លែងហាត់ប្រាណ ឬលេងកីឡាជាដើម។»

លោកបានបន្ថែមថា៖ «យើងពិតជា​មានសេចក្ដីសោមនស្សរីករាយ​ដែល​ទទួលបានការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ ពី​អតិថិជន​ជា​ច្រើនដែល​បាន​ភ្លក់នូវរសជាតិទឹកសណ្ដែកសៀងជំនាន់​ថ្មីមួយនេះ ហើយពួកគេបានប្រាប់ថា ពួកគេ​ចូល​ចិត្ត​ទាំង​រសជាតិ​ថ្មី និង​រូបរាង​កំប៉ុងថ្មីរបស់វា។ ពួកគេក៏បានលើកឡើងដែរថា វាបានផ្ដល់នូវអត្ថប្រយោជទ្វេដង។ នេះពិតជាអស្ចារ្យណាស់​ដែលយើងបាន​ឃើញ​មនុស្ស​ជា​ច្រើន​ ចូលរួមលេង​ហ្គេមកម្សាន្ដនានា​យ៉ាង​សកម្មដូចនេះ។»

ដើម្បីសម្រេចបាននូវការពង្រឹងអត្ថប្រយោជន៍សុខភាពកាន់តែប្រសើរ និងជំរុញប្រព័ន្ធសុាំ ក្រុមហ៊ុន​ Yeo’s Cambodia បានបន្ថែមនូវវីតាមីន B6 និងរ៉ែស័ង្កសីទៅក្នុងកំប៉ុងនីមួយៗនៃទឹកសណ្ដែកសៀង Yeo’s Immuniti របស់ខ្លួន។ វីតាមីន B6 ជួយពង្រឹងការចង់ចាំ លើកកម្ពស់សុខភាពខួរក្បាល និងជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ រីឯរ៉ែស័ង្កសី គឺជាសារធាតុចិញ្ចឹមជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និងមុខងារមេតាប៉ូលីស ដែលមានតម្រូវការខ្ពស់។

ដើម្បីអបអរសារចំពោះការផ្ដល់នូវអត្ថប្រយោជន៍សុខភាពទ្វេដងនៃទឹកសណ្ដែកសៀង Yeo’s Immuniti របស់ខ្លួន ក្រុមហ៊ុន​ Yeo's Cambodia បាននាំមកនូវការវេចខ្ចប់នៃកំប៉ុងរូបរាងថ្មី ប្រកបដោយភាពទាន់សម័យ និងការចាប់យកអត្ថប្រយោជន៍សុខភាព ដែលផ្តល់ឡើងតាមរយៈការទទួលទានទឹកសណ្ដែកសៀងនូវរាល់ក្រេបនីមួយៗ។

សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo's Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម និងដើម្បីកុំឱ្យខកខានទទួលបានដំណឹងពីកម្មវិធីបន្ដបន្ទាប់ទៀតនៅក្នុងប្រតិទិនរបស់ក្រុមហ៊ុន Yeo’s

អំពីក្រុមហ៊ុន Yeo's Cambodia

ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD Yeo's Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo's Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo's ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្តល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក៕

អត្ថបទថ្មី