សម្តេច​ ទេព វង្ស យាង​ចូល​ទិវង្គត

  • 2024-02-26 11:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ព្រះ​អង្គ​មហា​សង្ឃ​រាជា​ធិបតី កិត្តិឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ១៧ និង​ ៤០ នាទី ក្នុង​ជន្មាយុ ៩៣ ព្រះ​វស្សា នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ។

យោង​តាម​សេចក្ដី​ថ្វាយ-ប្រគេន-ជូនដំណឺង​ចេញ​ដោយ​ក្រសួង​ធម្មការ និងសាសនា និង​គណៈ​សង្ឃ​នាយក ព្រះ​សព​ត្រូវ​បាន​តម្កល់​ទុក​ក្នុង​វត្ត​ឧណ្ណាលោម សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​បុណ្យ​ទក្ខិណានុប្បទាន​ឧទ្ទិស​ព្រះរាជ​មហា​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះសព​តាម​ប្រពៃណី​ពុទ្ធសាសនា​ខ្មែរ​រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង។ បើ​តាម​លិខិត​ដដែល ចំពោះ​កាល​បរិច្ឆេទ​នៃ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះភ្លើង​នឹង​ត្រូវ​ថ្វាយ-ប្រគេន-ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

សម្តេច​ព្រះ​អង្គ​មហា​សង្ឃ​រាជា​ធិបតី ប្រសូត​នៅ​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ១៩៣២ នៅ​ឃុំ​ជ្រាវ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប៕

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី