Ronaldo រង​ពិន័យ​មិន​ឲ្យ​ចូល​លេង​ ១ប្រកួត​ ក្រោយ​ប្រើ​កាយវិការ​មិន​សមរម្យ​

  • 2024-02-29 12:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​បាន​រង​ពិន័យ​មិន​ឲ្យ​ចូល​លេង​ ១ប្រកួត​ ក្រោយ​ប្រើ​កាយវិការ​មិន​សមរម្យ​ ក្នុង​ប្រកួត​រវាង​ក្លឹប​ Al Nassr និង​ក្លឹប​ Al Shabab ក្របខ័ណ្ឌ​ Saudi Por League នូវ​លទ្ធផល​ ៣-២ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​។

សកម្មភាព​មិន​សមរម្យដែល Ronaldo បាន​ប្រព្រឹត្តិ

មូលហេតុ​ដែល​ Ronaldo ប្រព្រឹត្តិ​សកម្មភាព​មិន​សមរម្យ​បែប​នេះ​ព្រោះ​តែ​ អ្នកគាំទ្រ​ Al Shabab បាន​ស្រែក​ពាក្យ​ Messi មួយ​សន្ទះ​ដឺដង​គេ​។

គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​ទើប​ដាក់​ពិន័យ​ដល់​ Ronaldo នឹង​សកម្មភាព​មិន​សមរម្យ​របស់​គេ​នេះ​កាល​ពី​ពុធ​ ម្សិលមិញ​នេះ​។

ដូច្នេះ​ Ronaldo នឹង​មិន​បាន​ចូល​លេង​១ប្រកួត​ និង​បង់​ប្រាក់​ពិន័យ​ចំនួន​ប្រមាណ​ ២,៦៦៦ដុល្លារ​អាមេរិក​ដល់​សហព័ន្ធ​ និង​ប្រមាណ​ ៥,៣០០ដុល្លារ​អាមេរិក​ដល់​ក្លឹប​ Al Shabab៕

ប្រភព៖ ESPN FC   អត្ថបទ៖ សេរី មង្គល