សួស វីសា និង​ស្វាមី ទើប​ទទួល​បាន​ការងារ​ថ្មី ព្រលយ​ពាក្យ​ថា អ្នកគាំទ្រនឹងភ្ញាក់ផ្អើលជាមួយ​វីដេអូថ្មីៗ

  • 2024-03-05 10:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីល្បីឈ្មោះ សួស វីសា និង​ស្វាមី ថមមី ហៅ​នាង​ខ្មើត ប្រកាស​ថា ខ្លួន​នឹង​ផ្ដល់​ចំណី​អារម្មណ៍​ថ្មី ប្លែកៗ​សម្រាប់​អ្នក​គាំទ្រ​កាន់​តែ​ច្រើន ក្រោយ​ក្លាយ​ជា​ទូតសុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​ HSO។ តាម​ការ​ឲ្យ​ដឹង​ពី​តារាចម្រៀង និង​ជា​តារាសម្ដែង​​ដ៏​ក្រមិចក្រមើម​ទាំង​ពីរ​ដួង ខ្លួន​ទើប​ត្រឡប់​មក​ពី​ស្រុក​ក្រៅ​ដើម្បី​ទទួល​កុងត្រា​ថ្មី​បន្ថែម​លើ​ការងារ​សិល្បៈ​សព្វថ្ងៃ។

អ្នកនាង សួស វីសា បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​តាម​រយៈ​សារព័ត៌មាន​ថា នាង​ខ្មើត ឬនាងកាប៉ាកឡាក នឹង​បង្កើត​ឈុតឆាក​ថ្មី ដាក់​ឲ្យ​ផ្អើល​ហ្វេនៗ​នៅ​ស្រុក​ខ្មែរ និង​ក្រៅ​ប្រទេស​តែ​ម្ដង ដែល​និយម​តាម​ដាន​សកម្មភាព​របស់​ពួកគាត់។ ឥឡូវ​នេះ​ពួកគាត់​មាន​លទ្ធភាព និង​ពេល​វេលា​កាន់​តែ​ច្រើនក្នុង​ការ​ផលិត​វីដេអូ​សម្រាប់​មហាជន ដោយ​មាន​ភ្ជាប់​ជាមួយ​ផលិតផល​ថ្មី​ដែល​ខ្លួន​ទើប​ទទួល​ធ្វើ​ការ​ជាមួយ​គ្នា។

សួស វីសា៖ "កុំភ្លេច ចាំសើច ចាំស៊ែរ ចាំតាមដានណា លើកនេះ ដាក់ឱ្យផ្អើលស្រុកខ្មែរ ស្រុកថៃម៉ង ឱ្យស្គាល់ នាងខ្មើត បងស្រី សួស វីសា ម្តង មាន​មាតិកា​ជាច្រើន​នឹង​ត្រូវ​ចេញ​ជាមួយ​វីដេអូផលិត​ផលHSO Jelly Fiber” ។ 

ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ទីផ្សារ​សិល្បៈ និង​ការងារ​ក្រៅ​សិល្បៈ​របស់​គ្រួសារ​តារា​ដ៏​កក់ក្ដៅ​មួយ​នេះ​មាន​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ក្រុមហ៊ុន​ល្បីៗ​មាន​ទំនុក​ចិត្ដ ហើយ​ទៅ​ធ្វើ​ការ​ជាមួយ។ ទន្ទឹម​គ្នា​នេះ អ្នក​គាំទ្រ​ក៏​ត្រេកអរ​ជំនួស ដោយ​ក្រៅ​ពី​បទ​ចម្រៀង​យ៉ាង​ពីរោះ​ចេញ​ពី​តារា​ចម្រៀង​ទាំង​ពីរ ពួកគេ​ឲ្យ​មាន​ឱកាស​បាន​ទស្សនា​វីដេអូ​ប្លែកៗ​ពី Idol របស់​ខ្លួន​ដែរ៕

អត្ថបទពេញនិយម