កម្មវិធីថ្មី “Travel With Local” នឹងនាំទស្សនីយភាពកាន់តែអស្ចារ្យ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តធ្វើដំណើរបែបផ្សងព្រេង

  • 2024-03-07 08:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនការមកដល់របស់ "ផ្លូវទៅស្រុក""The Road Home” ជាមួយរដូវកាលទី ៥ ប្រិយមិត្តក៏នឹងទទួលបានចំណីអារម្មណ៍ថ្មីមួយទៀតដែលជា Project បង្កើតឡើងដោយ Sabay ឧបត្ថម្ភដោយ OPPO មានឈ្មោះថា “Travel With Local”

“Travel With Local” គឺជាវីដេអូស៊េរីដែលបង្ហាញ​ពីតំបន់ទេសចរណ៍ស្រស់ស្អាត ព័ទ្ធជុំវិញដោយសម្បត្តិធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នៃទឹកដីមួយផ្នែកទៀត ប្រចាំប្រទេសកម្ពុជា។ អ្វីដែលកាន់តែមិនគួររំលង កម្មវិធីក៏នឹងមានអ្នកភូមិស្រុកប្រចាំតំបន់ ចូលរួមបង្ហាញ និងនាំយើងទាំកាន់កន្លែងកម្សាន្ត បន្ថែមដោយការលើកយកនូវរឿងរ៉ាវមួយចំនួន ដែលពុំសូវមានអ្នកដឹង និងទៅដល់។

ជាក់ស្ដែង គោលដៅធំ ដែល “Travel With Local” នឹងបង្ហាញជូនមាន ៣ ដោយចាប់ផ្ដើមពី កែប កំពត ទៅដល់កោះកុង (ក្នុងមួយកន្លែង នឹងមានបង្ហាញនូវ ២ វីដេអូ)។ ជាមួយគ្នានោះ សម្រាប់គោលដៅ ដែលក្រុមការងារនឹងចុះទៅដល់ គឺជាទីតាំងសំខាន់ៗ ដែលជាតំបន់ទេសចរណ៍ រំលេចដោយសម្រស់ធម្មជាតិ ជាមួយនឹងភ្នំ មាត់សមុទ្រ ដែលអ្នកដែលបានទៅដល់អាចទស្សនា សម្រាកលម្ហែកម្សាន្ត ហែលទឹក ឡើងភ្នំ ទទួលយករសជាតិដ៏ឈ្ងុយឆ្ងាញ់នៃអាហារប្រចាំតំបន់ និងថែមទាំងអាចស្វែងយល់ពីរបៀប ក្នុងការរស់នៅរបស់ប្រជាជនដែលរស់នៅទីនោះទៀតផង។

ទន្ទឹម​នឹង​ការ​បង្ហើខាងលើ វីដេអូថ្មីនេះ នឹងចាប់​ផ្ដើម​បេសកកម្ម​ផ្លូវ​ការ​របស់​ខ្លួន​ក្នុងពេលឆាប់ៗ។ តើនោះជាតំបន់ទេសចរណ៍ណា ដែលនឹងត្រូវចេញមុខដំបូងគេ ស្វាគមន៍កម្មវិធីថ្មីនេះ ?តើទីនោះមានសក្ដានុពលអស្ចារ្យយ៉ាងណា? រង់ចាំទស្សនាទាំងអស់គ្នា!

អត្ថបទពេញនិយម