ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិនៅលើខ្នងភ្នំបូកគោ​ មាន​ពុទ្ធបរិស័ទជិតឆ្ងាយក្នុង និង​ក្រៅ​ប្រទេស​យ៉ាង​ច្រើន​កុះករ​

  • 2024-03-08 04:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី១​ ដល់​ទី៣​ ខែ​មីនា​ ឆ្នាំ​២០២៤​ កន្លង​ទៅ​ថ្មីៗ​នេះ​ពិធី​បុណ្យ​ផ្កា​រស្មី​សាមគ្គី​ជាតិ​ កសាង​ព្រះពុទ្ធ​ប្បដិមា​កម្ពស់​ ១០៨​ ម៉ែត្រ​លើ​ខ្នង​ភ្នំបូកគោ​ មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្នុង និង​ក្រៅ​ប្រទេស​យ៉ាង​ច្រើន​កុះករ​ប្រកប​ដោយ​បរិយាកាស​សប្បាយ​រីករាយ។​

ទិដ្ឋភាព​ពិធីបុណ្យ

ពិធីបុណ្យ​ផ្កា​រស្មី​សាមគ្គី​ជាតិ​ កសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ និង​ព្រះពុទ្ធរូបអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និង អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ។

ទិដ្ឋភាព​ពិធីបុណ្យ

ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អ្នក​ឧកញ៉ា​បណ្ឌិត សុខ គង់​ បាន​នឹង​កំពុង​ដំណើរ​ការសាង​សង់​ព្រះពុទ្ធ​ប្បដិមា​កម្ពស់​ ១០៨ម៉ែត្រ​ដ៏​ស្កឹមស្កៃ​នៅ​លើ​ខ្នង​ភ្នំបូកគោ​ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ ដែល​ព្រះអង្គ​បាន​ត្រាស់​ដឹង​ចម្លង​សត្វ​លោក​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​ និង​ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​វប្បធម៌​សាសនា​ជាតិ​ខ្មែរ​ សម្រាប់​ជា​ទី​គោរព​សក្ការ​ដ៏​ថ្លៃថ្លា​ឧដុង្គឧត្ដម​របស់​ពុទ្ធសាសនិកជន​ទាំង​អស់​គ្នា​គោរព​ប្រតិបត្តិ​។ព្រះពុទ្ធប្បដិមា​ដ៏​ស្កឹមស្កៃ​នេះ​នឹង​គង់​ជា​សម្បត្តិ​វប្បធម៌​សាសនា​ជាតិ​ខ្មែរ​ជា​រហូត​តរៀងទៅ។

ទិដ្ឋភាព​ពិធីបុណ្យ

ទោះ​បី​ជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ព្រះ​ពុទ្ធប្បដិមា​ កម្ពស់​ ១០៨ម៉ែត្រ​ និង​ព្រះពុទ្ធ​ប្បដិមា​អង្គ​តូច​ចំនួន​ ៨៤,០០០អង្គ​ខាង​លើ​នេះ​ក្តី​ ក្រុមហ៊ុនសុខាអូតែល ដែលមានអ្នកឧកញ៉ា សុខ គង់​ ជា​ប្រធានបាន​បើក​ឱកាស​ឲ្យ​ពុទ្ធបរិស័ទ​ចាប់​យក​កុសល​ផល​បុណ្យ​ចូលរួម​ភ្ជាប់​និស្ស័យ​ក្នុង​ការ​កសាង​ព្រះពុទ្ធ​អង្គ​ធំ​នេះ​ដោយ​សទ្ធា​ជ្រះថ្លា​មិន​ថា​ការ​ចូលរួម​ ១,០០០រៀល ២,០០០រៀល​ក្តី ​ឬ​ពុទ្ធបរិស័ទ​ក៏​អាច​ចូលរួម​តាម​រយៈការ​ជាវ​ព្រះអង្គ​តូច​ៗ​។

ទិដ្ឋភាព​ពិធីបុណ្យ

ជា​មួយ​គ្នា​នេះ​ដែរ​ពុទ្ធបរិស័ទ​អាច​ចារឹក​ឈ្មោះ​ផ្ទាល់​ខ្លួន​ អ្នកមានគុណ ​លោកតា​ លោកយាយ​ កូន​ក្មួយ​ជា​ដើម។ព្រះពុទ្ធ​ប្បដិមា​អង្គ​តូច​នេះ​នឹង​តម្កល់​ទុក​នៅ​ក្នុង​ខឿន​ក្រោម​បល្ល័ង្ក​ព្រះ​ពុទ្ធប្បដិមា​អង្គ​ធំ​កម្ពស់​ ១០៨ម៉ែត្រ​ ជា​ប្រវត្តិសាស្ត្រ​យូរ​អង្វែង​ត​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​បាន​គោរព​ជា​ទី​សក្ការ:។​ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយ និង​ការ​កសាង​ព្រះ​ពុទ្ធប្បដិមា​ដ៏​ស្កឹមស្កៃនេះ​អាច​ទំនាក់ទំនង​តាម​រយៈ​ 085 430 999 | 097 430 9999៕​

ទិដ្ឋភាព​ពិធីបុណ្យ

អត្ថបទ៖ នួន ស៊ីណា​