Ancelotti ជា​គ្រូ​ដែល​ដឹកនាំ​ឈ្នះ​ប្រកួត​ច្រើន​ជាង​គេ​នៅ​ UCL

  • 2024-03-08 11:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti ជា​គ្រូបង្គោល​ដែល​ដឹកនាំ​ឈ្នះ​ការ​ប្រកួត​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ UEFA Champions League។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt។

លោក​ធ្លាប់​ដឹកនាំ​ប្រកួត​ក្នុង​ UCL ចំនួន​ ១៩៨ប្រកួត​ ដោយ​ក្នុង​នោះ​ឈ្នះ​ ១១៥ប្រកួត​។

លោក​ Ancelotti ជា​គ្រូបង្គោល​មិន​ធម្មតា​ដោយ​ធ្លាប់​ដឹកនាំ​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា​ ក្លឹប​ Juventus, Inter Milan, Chelsea, PSG, Bayern Munich ជា​ដើម​និង​ចុង​ក្រោយ​នេះ​គឺ​ Real Madrid។

ក្នុង​រយៈពេល​ដឹកនាំ​ក្លឹប​៣០ឆ្នាំ​ជាង​នេះ​ លោក​ធ្លាប់​ឈ្នះ​ពាន​នេះ​ចំនួន​៤ដង​ ដោយ​ធ្លាប់​ឈ្នះ​នៅ​ AC Milan ២ដង​ និង​ Real Madrid ២ដង​៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល