ហេតុផលពិសេស Taylor Swift បញ្ចូល វីដេអូជីដូននៅប្រាសាទខ្មែរ ក្នុងបទ "Marjorie"

  • 2024-03-11 02:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marjorie គឺ​ជា​បទ​ចម្រៀង​ល្បីមួយ​ ដែល​ច្រៀង​ដោយ​អ្នក​ចម្រៀង​​បែប​ប៉ុប​ដ៏​ល្បីល្បាញ​របស់​សហ​អាមេរិក​គឺ​ Taylor Swift​ ដែល​​ចេញ​ផ្សាយ​វីដេអូ​ផ្លូវការ​​លើ​បណ្ដាញ​ YouTube កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ឆ្នាំ​២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​អ្វី​ដែល​ពិសេស​គឺ​ក្នុង​វីដេអូ​បទ​ថ្មី​របស់​តារា​ចម្រៀង​អាមេរិក​រូបនេះ បាន​រំលេច​នៅ​ប្លង់​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏​ល្បី​ខ្ទរខ្ទារ​មួយ​គឺ​ប្រាសាទ​តា​ព្រហ្ម​ ​ស្នា​ព្រះហស្ត​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ​ក្នុង​រមណីយដ្ឋាន​អង្គរ​ ជា​បេតិកភណ្ឌ​ពិភពលោក​ ស្ថិត​ក្នុង​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត Marjorie គឺ​សំដៅ​លើ​ឈ្មោះ​របស់​លោក​យាយ​របស់​ Taylor Swift​ គឺ​លោក​ស្រី​ Marjorie Finlay ជា​អ្នក​ចម្រៀង​បែប​អូប៉េរ៉ា​របស់​អាមេរិក​ដ៏​លេច​ធ្លោ​មួយ​រូប​ ហើយ​លោក​ស្រី​ធ្លាប់​បាន​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ​គឺ​​ ប្រាសាទ​តាព្រហ្ម​ កាល​ពី​សម័យ​មុន​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ​របស់​អ្នក​ស្រី​ Marjorie ទស្សនា​ប្រាសាទ​តាព្រហ្ម​ ត្រូវ​បាន Taylor Swift​​ បញ្ចូល​ទៅ​ក្នុង​បទ Marjorie ដែល​រ៉ាយរ៉ាប់​ពី​លោក​យាយ​របស់​នាង​​។ Marjorie កើត​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា​ ឆ្នាំ​១៩២៨​ និង​បាន​ស្លាប់​កាល​ពី​ឆ្នាំ​ ២០០៣ នៅ​ពេល​ដែល Taylor Swift មាន​អាយុ​ ១៤​ឆ្នាំ​ ប៉ុណ្ណោះ។​ លោក​យាយ Marjorie ត្រូវ​បាន​គេ​ជឿថា​ជា​បុគ្គល​ដែល​ជាក់​ឥទ្ធិពល​បំផុត​ក្នុង​ជីវិត​របស់​ Taylor រហូត​ធ្វើឲ្យ​នាង​ក្លាយ​ជា​អ្នក​ចម្រៀង​ប៉ុប​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ដូច​សព្វ​ថ្ងៃ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី