សៀមរាប រៀបចំហើយស្រេច ត្រៀមស្វាគមន៍​ភ្ញៀវមកបុណ្យទន្លេ​នៅចុងសប្តាហ៍នេះ (មានវីដេអូ)

  • 2024-03-14 02:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តបានរៀបចំតុបតែង​ កែលម្អសោភ័ណភាពក្រុង​ ដេីម្បីទទួលភ្ញៀវទេសចរជាតិ​ និងអន្តរជាតិមកទស្សនាក្នុងពិធីបុណ្យទន្លេលេីកទី៨​ ឆ្នាំ២០២៤។

ក្រសួងទេសចរណ៍​ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប​ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំពិធីបុណ្យទន្លេលេីកទី៨​ ឆ្នាំ២០២៤​ ដែលមានរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី១៥​ ដល់ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២៤​ ដែលនឹងប្រារព្ធនៅតាមបណ្តោយស្ទឹងសៀមរាប។

សូមបញ្ជាក់ថា​ ពិធីបុណ្យទន្លេលេីកទី៨ ឆ្នាំ២០២៤នេះ​ គណៈកម្មការរៀបចំ​ពិធីបុណ្យទន្លេ​ និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីកំសាន្តនានាជាច្រេីននៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តដំណាក់។ ដោយឡែក​ ក្នុងពិធីបុណ្យទន្លេនេះក៏មានការអុជកាំជ្រួចអបអរសាទរពិធីផងដែរ។

ក្រសួងទេសចរណ៍បានរំពឹងថា នឹងមានភ្ញៀវទេសចរប្រមាណ ១លាននាក់ ចូលរួមក្នុងពិធីបុណ្យទន្លេនៅខេត្តសៀមរាបនេះ។

បុណ្យទន្លេ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន ជាពិសេសវាបានទាក់ទាញ អ្នកទេសចរ បានស្គាល់ពីជីវភាពនៅតាមតំបន់នៃដងទន្លេ និងបឹងទន្លេសាប ព្រមទាំងផ្ដល់ចំណូលដោយផ្ទាល់ និងប្រយោលដល់អ្នកនៅក្នុងមូលដ្ឋាន។

សូមទស្សនាវីដេអូ​ខាងក្រោមនេះ៖