សង្ក្រាន្តកំពង់ធំ នឹងធ្វើឡើង៤ថ្ងៃ ចំថ្ងៃចូលឆ្នាំ! តោះមកដឹងទីតាំងប្រារព្ធកម្មវិធី ត្រៀមចូលរួមកម្សាន្តសប្បាយ
- ព្រហស្បតិ៍, 14 មីនា 2024 06:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ក្រាន្តកំពង់ធំ នឹងធ្វើឡើង៤ថ្ងៃ ចំថ្ងៃចូលឆ្នាំ! តោះមកដឹងទីតាំងប្រារព្ធកម្មវិធី ត្រៀមចូលរួមកម្សាន្តសប្បាយ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ពោលគឺត្រូវនឹងថ្ងៃចូលឆ្នាំខ្មែរតែម្តង។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅសួនស្ទឹងសែន ខេត្តកំពង់ធំ។
ជាមួយគ្នានេះ ដើម្បីឱ្យកម្មវិធី «សង្ក្រាន្តកំពង់ធំ» នេះ ប្រព្រឹត្តិទៅដោយភាពជោគជ័យ និងអធឹកអធម រដ្ឋបាលខេត្ត បានអំពាវនាវឱ្យមានការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្ត៕