ដឹង​មូលហេតុ​នៃការជ្រើសរើសទីតាំង​ដាក់​រូបសំណាក ហ្លួងព្រះស្តេចកន ដែលធ្វើពីស្ពាន់សុទ្ធទម្ងន់ ១០តោន កម្ពស់ ១១ម៉ែត្រ

  • 2024-03-15 08:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ក្នុងសេចក្តីប្រកាសព័ត៌មាន​នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២៤ថា រដ្ឋបាល​ខេត្ត​បានចាត់មន្ទីរពាក់ព័ន្ធ​ដែលមាន​ជំនាញ​ខាង​ប្រវត្តិសាស្រ្តខ្មែរ ដើម្បីធ្វើការសិក្សា ស្រាវជ្រាវ ឈ្វេងយល់យ៉ាងហ្មត់ចត់ អំពីប្រវត្តិ​របស់ ហ្លួងព្រះស្តេចកន តាមរយៈឯកសារ​ប្រវត្តិសាស្រ្តខ្មែរជាច្រើនយ៉ាងប្រក្យត្ស ផ្សារភ្ជាប់​ជាមួយទីតាំង​ជាក់ស្តែង (រូបសំណាកហ្លួងព្រះស្តេចកន នៅវត្តអង្គរក្នុង) រួចមក ទើបសម្រេចសាងសង់​រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់​គីឡូម៉ែត្រ ១៥៧+២១០ នៅចំណុចប្រសព្វផ្លូវប្រភេទ «ក» បំបែកចូលតំបន់បុរីរដ្ឋបាល​ខេត្តត្បូងឃ្មុំ ដោយ​កំណត់យករូបសំណាក ហ្លួងព្រះស្តេចកន គង់លើសេះបែរទៅទិសខាងលិច ថ្លែង ស បី។

ការសម្រេចនេះ គឺដើម្បីរក្សាកេរដំណែល​រូបិយវត្ថុ​ជាតិនាសម័យនោះ ដែលជាសត្យានុម័ត នៃសុខសន្តិភាព វឌ្ឍនភាព​សេដ្ឋកិច្ច សង្គម។

រដ្ឋបាលខេត្ត បានលើកឡើងថា ដោយផ្អែកតាមតឹកតាង​ប្រវត្តិសាស្រ្តខ្មែរ តាំងពីចុងស.វទី១៥ និងដើមស.វទី១៦ រហូតដល់​ក្នុងរជ្ជកាល ហ្លួង​ព្រះស្តេចកន (១៤៨៣-១៥២៥) គឺ​ជា​រាជា​មុនដំបូង​គេបង្អស់ ដែលបាន​បោះពុម្ពរូបិយវត្ថុ​ជាតិ (ប្រាក់ស្លឹងរូបនាគ) ដើម្បីជានិមិត្តរូប នៃសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងតំណាង​ឱ្យ​អរិយធម៌ វប្បធម៌ថ្កើងថ្កាន​ក្នុងតំបន់ត្បូងឃ្មុំ នៃរជ្ជកាលក្សត្រអង្គនេះ និងត្រូវបាន​រដ្ឋបាល​ខេត្តត្បូងឃ្មុំ ប្រើប្រាស់​ជាផ្លូវការជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២២កន្លងទៅ។

សូមជម្រាបថា រូបសំណាក​ ហ្លួងព្រះស្តេចកននេះ ធ្វើពីស្ពានសុទ្ធ ទម្ងន់១០តោន និងមានកម្ពស់ ១១,៣៤ម៉ែត្រ តាមរចនាបថដើមទាំងស្រុង នៃរូបសំណាក ហ្លួងព្រះស្តេចកន ដែល​តម្កល់​ក្នុងវត្តអង្គរក្នុង ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី