កម្ពុជា គ្រោង​ស្នើដាក់​សម្បត្តិវប្បធម៌ខ្មែរជាច្រើន​ទៀត ចូលក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក រួមមាន​សង្ក្រាន្ត​ផងដែរ

  • 2024-04-01 02:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា​គ្រោង​ស្នើដាក់​សម្បត្តិវប្បធម៌ខ្មែរ​ជាច្រើនទៀត​ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយ​ក្នុងនោះរួមមាន​ទាំង សង្ក្រាន្ត​នៅកម្ពុជា ផងដែរ។

ក្នុងពិធីសម្ពោធ​ឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៤ សម្តេច​ធិបតី បាន​បញ្ជាក់​ថា សម្បត្តិវប្បធម៌ ដែល​កម្ពុជា​គ្រោងនឹង​ស្នើដាក់​រួមមានដូចជា៖ គុកទួលស្លែង, មន្ទីរ ម១៣, សារមន្ទីរជើងឯក, ប្រាសាទបន្ទាយឆ្មារ, ប្រាសាទ​ភ្នំដា, តំបន់ភ្នំព្រះរាជទ្រព្យ, ប្រាសាទព្រះខ័ន​កំពង់ស្វាយ, ប្រាសាទបេងមាលា, រមណីយដ្ឋានបុរាណវិទ្យាភ្នំគូលែន, ក្រមា, អាពាហ៍ពិពាហ៍ខ្មែរ និងសង្ក្រាន្ត​នៅកម្ពុជា។

ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត បាន​ណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមឯកសារ​ដើម្បីចុះបញ្ជី​សង្ក្រាន្ត​នៅកម្ពុជា ឱ្យរួចរាល់​នៅឆ្នាំ​ក្រោយនេះ និងអាច​ចូល​ក្នុងបញ្ជីបេតិកភណ្ឌនៅឆ្នាំ​២០២៦ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យ និងការបកស្រាយផ្សេងៗ៕

អត្ថបទ៖ សំភី