ទៅដើរលេង ទៅស្រុកកំណើតនៅកំពង់ចាម ត្បូងឃ្មុំ ឬក្រចេះ ថ្ងៃចូលឆ្នាំ គួរកុំធ្វើដំណើរតាមផ្លូវជាតិលេខ៧ តែមកធ្វើដំណើរតាមតម្រាយផ្លូវនេះវិញ
- 2024-04-02 08:24:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅដើរលេង ទៅស្រុកកំណើតនៅកំពង់ចាម ត្បូងឃ្មុំ ឬក្រចេះ ថ្ងៃចូលឆ្នាំ គួរកុំធ្វើដំណើរតាមផ្លូវជាតិលេខ៧ តែមកធ្វើដំណើរតាមតម្រាយផ្លូវនេះវិញ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងថា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ នៅលើផ្លូវជាតិលេខ៧ (ពីរង្វង់មូលស្គាន់ ដល់គល់ស្ពានគីហ្ស៊ូណា) ដែលកំពុងស្ថាបនាពង្រីក ៤គន្លង រដ្ឋបាលបានអំពាវនាវឱ្យសាធារណជន បញ្ចៀសចរាចរណ៍ពីផ្លូវនេះ ទៅតាមតម្រាយផ្លូវដូចខាងក្រោម៖
១. ចំពោះយានយន្តប្រភេទទេសចរណ៍ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ចូលមកក្រុងកំពង់ចាម សូមពិនិត្យលទ្ធភាព បង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវ ២៧០ រការកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាត់តាមស្រុកកងមាស ឬតាមផ្លូវលេខ ៧០B បំបែកត្រង់ស្ពានព្រែកតាមាក់ កាត់តាមស្រុកស្រីសន្ធរ និងស្រុកកោះសូទិន។
២. ចំពោះយានយន្តប្រភេទទេសចរណ៍ដែលធ្វើដំណើរចេញពីក្រុងកំពង់ចាមទៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងៗ សូមពិនិត្យលទ្ធភាពបង្វែរទិសចរាចរណ៍ធ្វើដំណើរតាមផ្លូវលេខ ២២២ តាមបណ្តោយផ្លូវដងទន្លេ និងតាមផ្លូវលេខ ៧១C ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ នឹងឆ្ពោះទៅផ្លូវបំបបែកព្រំប្រទល់ស្រុកតាំងគោក ខេត្តកំពង់ធំ ឬតាមផ្លូវលេខ២៧០ កាត់ស្រុកកងមាសឆ្ពោះទៅ ផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល៕