ដល់ខ្មែរវិញហើយ! ល្អហួស ទទួលការស្វាគមន៍យ៉ាងកក់ក្តៅ អមដោយក្បួនឆៃយ៉ាំយ៉ាងអធិកអធម

  • 2024-04-02 10:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាវ័យក្មេងកម្ពុជា ជូរី ល្អហួស ហៅ ល្អហួស បានពាំនាំភាពជោគជ័យពីឆាកអន្តរជាតិមកកាន់ប្រទេសកម្ពុជាហើយ នៅសៀលថ្ងៃទី២ ខែមេសានេះ។

ម្ចាស់មកុដ Miss Preteen Junior Idol World 2024 ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ដោយមានការលេងភ្លេងឆៃយ៉ាំខ្មែរយ៉ាងអធិកអធម នៅបរិវេនច្រកចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងការជិះស៊ីក្លូដង្ហែថែមទៀតផង។ មិនទាន់អស់នៅឡើយទេ ម្ចាស់ប្រេនឡាកាម៉ូដ និងបណ្តាហ្វេនៗបានរៀបចំនំខេកយ៉ាងធំជាការអបអរសាទរភាពជោគជ័យដ៏ធំធេងនេះ។ ខណៈដែល ចោម ច័ន្ទ បានជូនកាដូទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារដល់ ល្អហួស។

សម្លេងហោកញ្ជ្រៀវបានបន្លឺឡើងខ្ទរ បង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅ ស័ក្កសមតំណែងជយលាភី Miss Preteen Junior Idol World 2024។ កម្រងផ្កា និងបាច់ផ្កាធំៗជាច្រើន ត្រូវបានប្រគល់ជូនដល់ដៃ ល្អហូស ជាការសម្តែងការអបអរសាទរចំពោះភាពជោគជ័យដ៏ធំធេងដែលយុវតីរូបស្រស់នេះបានធ្វើដើម្បីកម្ពុជា ដែលនេះជាមោទនភាព ដែលក្មេងស្រីវ័យ១៥ឆ្នាំនេះ។

ល្អហួស Miss Preteen Junior Idol World 2024 បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុកម៉ែបងប្អូន ដែលតែងតែគាំទ្រ និងបានបោះឆ្នោតគាំទ្ររូបនាងតាំងពីតូចរហូតដល់ទទួលបានភាពលើឆាកអន្តរជាតិ។ ភាពជោគជ័យដែលទទួលបាននេះមិនមែនសម្រាប់នាងតែម្នាក់ តែសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា។

តាមការបញ្ជាក់ប្រាប់របស់ ល្អហួស ពីពេលនេះទៅនាងនឹងមានការងារជាបន្តបន្ទាប់ទាំងក្នុង និងក្រៅស្រុក។ ថែមទាំងបង្ហើបថា នាងអាចនឹងវិលត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀតនៅចន្លោះ ៣-៤ ឆ្នាំខាងមុខនេះ ប៉ុន្តែអ្វីដែលនាងផ្តល់សំខាន់ពេលនេះគឺការបំពេញតួនាទីជា Miss Preteen Junior Idol World 2024 ឱ្យបានល្អបំផុត៕ រូបភាព៖ ការ live លើផេក Miss Preteen International Cambodia

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម