គ្រែ​ដេក​របស់​ Ronaldo ក្នុង​សណ្ឋាគារ​​នៅ​ប្រទេស​ស្លូវេនី ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ

  • 2024-04-02 11:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រែ​ដេក​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo នៅ​ក្នុង​សណ្ឋាគារ Grand Plaza នា​រដ្ឋធានី​នៃ​ប្រទេស​ស្លូវេនី ទីក្រុង​លូប៊ីអាណា (Ljubljana) ត្រូវ​បាន​ខាង​សណ្ឋាគារ​ដាក់​ដេញ​ថ្លៃ​លក់​ចាប់​ពី​តម្លៃ ៥ពាន់​អឺរ៉ូ ឬ ប្រហែល​នឹង​ ៥ ៤០០ដុល្លារ​អាមេរិក។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ខាង​សណ្ឋាគារ។

Ronaldo បាន​ស្នាក់​នៅ​សណ្ឋាគារ​ Grand Plaza ស្រប​ពេល​ដែល​គេ​ជួយ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លេង​ប្រកួត​មិត្តភាព​ជាមួយ​នឹង​ប្រទេស​ស្លូវេនី​កាល​ពី​ខែ​មីនា​កន្លង​ទៅ។ កាល​នោះ​ខាង​ម្ចាស់​ផ្ទះ​យក​ឈ្នះ​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល ២ ទល់​នឹង ០។

ខណៈ​ពេល​​ស្នាក់នៅ​ទីក្រុង​លូប៊ីអាណា Ronaldo មិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នោះ​ទេ។

ជាមួយ​គ្នានោះ​ដែរ សណ្ឋាគារ Grand Plaza បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដាក់​ដេញ​ថ្លៃ​គ្រែ​ដេក​របស់ Ronaldo។ ខាង​សណ្ឋាគារ​យល់​ឃើញ​ថា «យើង​មិន​ដឹង​ថា​ ពេល​ណា​ទៀត​ទេ ដែល​យើង​មាន​ឱកាស​ក្នុង​ការ​ទទួល​ Ronaldo មក​ប្រទេស​ស្លូវេនី​ម្ដង​ទៀត»៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម