ក្នុងថ្ងៃសម្ពោធបើកសាខាថ្មី PAPA JOHNS ប្រកាសផ្ដល់កាដូពិសេសចំនួន ២ ជូនអតិថិជន
- 2024-04-04 07:36:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងថ្ងៃសម្ពោធបើកសាខាថ្មី PAPA JOHNS ប្រកាសផ្ដល់កាដូពិសេសចំនួន ២ ជូនអតិថិជន
ចន្លោះមិនឃើញ
PIZZA JOHNS CAMBODIA ដែលគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនភីហ្សាលំដាប់កំពូលមួយនៅកម្ពុជា បានសម្ពោធបើកសាខាទី៧ នៅផ្សារទំនើប The Bridge រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏ពិសេសនេះ PAPA JOHNS ប្រកាសផ្ដល់កាដូពិសេសចំនួនពីរ សម្រាប់អតិថិជននៅមុន និងក្រោយឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន PIZZA JOHNS CAMBODIA លោក YB Cheah មានប្រសាសន៍ថា សម្រាប់សាខាថ្មីនេះ នឹងផ្ដល់ជូនភីហ្សាដ៏មានឱជារសឈ្ងុញឆ្ងាញ់ចំនួន ១០០ ភីហ្សាដំបូង។ រីឯកាដូមួយទៀត គឺការបញ្ចុះតម្លៃរហូតដល់ ៥០% គ្រប់ការកុម្ម៉ង់ញ៉ាំនៅក្នុងហាងផ្ទាល់ និងវេចខ្ចប់នូវភីហ្សាគ្រប់ប្រភេទចាប់ពីថ្ងៃសម្ពោធបើកសាខាថ្មីនេះ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៤។
តាមរយៈការសាកសួរពីអ្នកសារព័ត៌មានជាច្រើនស្ថាប័ននៅក្នុងថ្ងៃសម្ពោធបើកសាខាថ្មីនេះ អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនភីហ្សាដ៏ល្បីនេះ បញ្ជាក់ថា PAPA JOHNS អាចឈរជើងបានយូរ ហើយបានពង្រីកសាខារហូតដល់ទៅ ៧ ក្នុងរាជធានីភ្នំពេញ គឺផ្អែកលើរសជាតិដើមពីសហរដ្ឋអាមេរិក ពិតៗ ដែលបានប្រើម្សៅនំស្រស់សម្រាប់ធ្វើភីហ្សា ហើយគ្រឿងផ្សំទាំងអស់ត្រូវបាននាំចូលពីសហរដ្ឋអាមេរិក។ អ្វីដែលធ្វើឲ្យ PAPA JOHNS កាន់តែពិសេសនោះគឺទឹកជ្រលក់ខ្ទឹមស (Garlic sauce) ដែលពុំមានហាងភីហ្សាផ្សេងមានដូចឡើយ។
Papa Johns មិនដែលយកម្សៅកកមកធ្វើភីហ្សាទេ គឺប្រើម្សៅប្រូតេអ៊ីនខ្ពស់ពិសេសដែលត្រូវបាន រក្សាទុក នៅសីតុណ្ហភាពទាបរយៈពេលបីថ្ងៃដើម្បីឲ្យម្សៅឡើងមេទៅ តាមធម្មជាតិ។ ម្សៅនំ Papa Johns ត្រូវបានផលិតចេញពីស្រូវសាលីនិទាឃរដូវប្រចាំឆ្នាំ និងទឹកបរិសុទ្ធ ដែលត្រូវបានរក្សាទុក រយៈពេលបីថ្ងៃនៅសីតុណ្ហភាពទាប។ ការធ្វើបែបនេះដើម្បីធានាបាននូវភាពយឺត ទន់ និងភាពតឹងណែនរបស់ម្សៅ ដែលពួកយើង អះអាងថាអាច សម្រេចបាននូវសំបកនំភីហ្សាមួយដែលមានសភាពស្រួយខាងក្រៅ និងក្លិនឈ្ងុយនៅខាងក្នុង។
ចំពោះសេវាកម្មរបស់ Papa John វិញ គឺកាន់តែងាយស្រួល។ សេវាកម្មញ៉ាំក្នុងហាង ខ្ចប់ នឹងដឹកជញ្ជូនដល់ទីតាំងរបស់អតិថិជនតែម្ដង ព្រោះPapa Johns បានសហការណ៍ជាមួយក្រុមហ៊ុនដឹកជញ្ជូនដូចជា៖ក្រុមហ៊ុន Nham24 Foodpanda E-gets Wownow Grabfood និងក្រុមហ៊ុន Wingmall ៕