Ten Hagថា​ Mount ធ្លាប់​បដិសេធ​ Chelsea ច្រើន​ដង​ដើម្បី​តែ​មក​ Man Utd

  • 2024-04-04 11:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ខ្សែបម្រើ​ Mason Mount បាន​ធ្លាប់​បដិសេធ​ក្លឹប​ Chelsea ជា​ច្រើន​ដង​ច្រើន​សារ​ដើម្បី​តែ​មក​លេង​ឲ្យ​ក្លឹប​របស់​លោក​។

លោក​ Ten Hag បាន​និយាយ​ថា​៖" Mason Mount គេ​ចង់​ផ្លាស់​ប្ដូរ​ចង់​ឲ្យ​ខ្លួន​គេ​កាន់​តែ​ប្រសើរ​។ ខ្ញុំ​ច្បាស់​ណាស់​ថា​គេ​នឹង​ក្លាយ​ជា​កីឡាករ​កំពូល​សម្រាប់​ក្លឹប​ Man Utd របស់​យើង​ "។

លោក​បន្ត​ថា​៖" Chelsea ធ្លាប់​ចង់​ឲ្យ​គេ​នៅ​បន្ត​ដោយ​ធ្លាប់​ឲ្យ​កុងត្រា​ថ្មី​ទៅ​គេ​ជា​ច្រើន​ដង​ច្រើន​សារ​ ក៏​ប៉ុន្តែ​គេ​សម្រេច​ចិត្ត​ច្បាស់​គឺ​ផ្លាស់​មក​ទី​នេះ​គឺ​ Man Utd នេះ​តែ​ម្ដង​ "។

Mount ទើប​មក​លេង​ឲ្យ​ Man Utd នៅ​រដូវកាល​នេះ​ដោយ​ចូល​លេង​បាន​ ១៤ប្រកួត​ និង​ស៊ុត​ចូល​១គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម