AEON MALLs សង្ក្រាន្តឆ្នាំថ្មី ២០២៤ ការលក់បញ្ចុះតម្លៃរហូតដល់ ៥០% ពីបណ្ដាហាងល្បីៗជិត ៤០០ហាង និងកម្មវិធីប្រពៃណីខ្មែរសប្បាយៗ

  • 2024-04-05 04:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! បណ្ដាហាងល្បីៗជិត ៤00ហាង នៅផ្សារទំនើប អ៊ីអន ម៉ល ទាំង ៣ សាខា នឹងមានការបញ្ចុះតម្លៃរហូតដល់ ៥០% ចាប់ពីថ្ងៃទី ០៥ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខាកំពុងមានការតុបតែងលម្អរបែបប្រពៃណីខ្មែរសម្រាប់អោយអតិថិជនថតរូបលេងកម្សាន្ត។ មិនតែប៉ុណ្ណោះ ផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខានឹងមានការសម្ដែងរបាំត្រុដិ ដើម្បីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីប្រកបដោយសិរីសួស្ដីជ័យមង្គល។

កាន់តែពិសេស ក្នុងកំឡុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ផ្សារទំនើប អ៊ីអន ម៉ល ទាំង បីសាខា ក៏មានការសម្ដែងរបាំប្រពៃណីខ្មែរ ការលេងល្បែងប្រជាប្រិយ ការភ្លក់នំខ្មែរ កម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត និងការផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ផងដែរ។ កម្មវិធីទាំងអស់នេះ នឹងធ្វើឡើងនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ Lively Plaza ជាន់ផ្ទាល់ដី ច្រក 4B, ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី Central Court ជាន់ផ្ទាល់ដី មុខច្រក 5B និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ជាន់ទី ៣ ជិតស្ពានកញ្ចក់ (Sky Bridge)។

តោះ! កុំភ្លេចចូលរួម និងចំណាយពេលវេលាសប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅផ្សារទំនើប អ៊ីអន ម៉ល៕

អត្ថបទថ្មី