តស់! ទៅបុណ្យភូមិដេញថ្លៃ «ក្អមមាស១១១» ដើម្បីជួយដល់សិល្ប:តន្រ្តីជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី

  • 2024-04-07 05:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«វាយក្អម» ជាល្បែងប្រជាប្រិយមួយប្រភេទ ដែលប្រជាជនខ្មែរនិយមលេងនៅពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរបានចូលមដល់ម្តងៗ។ មហោស្រពសិល្ប:បុណ្យភូមិ ក៏មិនបានមើលរំលងនូវល្បែងប្រជាប្រិយ ដ៏ពិសេសមួយនេះនោះទេ ព្រមទាំងរៀបចំអោយកាន់តែពិសេសដោយមានការដេញថ្លៃនូវ «ក្អមមាស ១១១» តំណាងអោយសិរីសួស្តីមង្គលឆ្នាំថ្មីចូលមានដល់ក្រុមគ្រួសារទៀតផង។

នៅវេលាថ្ងៃត្រង់នេះ មហោស្រពសិល្ប:បុណ្យភូមិ នឹងរៀបចំការដេញថ្លៃនូវ «ក្អមមាស ១១១» ចំណែកឯ ថវិកាដែលបានមកពីការដេញថ្លៃ នឹងបញ្ចូលទៅកាន់មូលនិធិ «អ្នកស្រុកមានចិត្ត» ១០០ភាគរយ ដើម្បីបរិច្ចាកទៅកាន់សិល្បករផ្នែកតន្រ្តីបែបជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីលើឧបករណ៍តន្រ្តី « ឃ្មោះ» និង «គងរ៉ែ»

អ្វីកាន់តែអស្ចារ្យ នៅក្នុងរាត្រីថ្ងៃទី៧ ខែមេសា តន្រ្តីជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីដែលសឹងតែបាត់បង់ ក៏មានការសម្តែង ដោយផ្ទាល់ពីសំណាក់សិល្បករ សិល្បការិនីមកពីខេត្តមណ្ឌលគិរី គឺលោកពូ ប៉ុក ខើល និង អ្នកគ្រូ សងប្រូ

តាមរយ:ការសម្តែងរាត្រីនេះក្នុងកម្មវិធីអ្នកស្រុកមានចិត្ត យើងសង្ឃឹមថា អ្នកស្រុកបុណ្យភូមិ និងបានស្គាល់ នឹងរួមចំណែកថែរក្សាសិល្បៈតន្រ្តីមួយនេះដោយការផ្តល់មូលនិធិដល់សិល្បៈករក្នុងការវិនិយោគលើឧបករណ៍ភ្លេងដើម្បីបង្ហាត់បង្រៀនជំនាញនេះទៅកាន់យុវជនជំនាន់ក្រោយកុំអោយបាត់បង់។

ប្រសិនបើលោកអ្នកខនខានក្នុងការចូលរួមដេញថ្លៃ អ្នកក៏អាចធ្វើការបរិច្ចាគ តាមរយ:ប្រព័ន្ធ ឌីជីថល QR Code ផងដែរ។

មហោស្រពសិល្ប:បុណ្យភូមិលើកទី១១នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ៦ ៧ ខែមេសា ក្នុងបរិវេណវត្តព្រែកថ្លឹង។ កម្មវិធីនេះគឺជាការរៀបចំដោយ ភ្លើងគប់ PlerngKob សហការឧបត្ថម្តដោយ Hi-Tech drinking water និងមានដៃគូផ្ដាច់មុខសម្រាប់កម្មវិធីកក់ការធ្វើដំណើរដោយ GRAB