កុំឱ្យសោះ! កុំងូតទឹកត្រជាក់ភ្លាមៗ ក្រោយត្រឡប់មកពីកន្លែងដែលមាន​សីតុណ្ហភាពក្តៅ

  • 2024-04-08 02:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងពេលពេលអាកាស​ក្តៅ​នេះ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឱ្យ​ងូតទឹកត្រជាក់ ឬទឹកធម្មតា​ឱ្យបានញឹកញាប់ ប៉ុន្តែត្រូវចៀសវាង​ការធ្វើឱ្យមាន​ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺ​ចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពី​ត្រឡប់មកពី​កន្លែង​ដែលមានសីតុណ្ហភាពក្តៅ ដែល​អាចបណ្តាល​ឱ្យមានការថយចុះកម្តៅភ្លាមៗ និងអាចមានគ្រោះថ្នាក់ ជាពិសេស​ចំពោះ​មនុស្សចាស់ ឬកុមារ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ស្តីពីការប្រុងប្រយ័ត្ន​ការពារ​សុខភាព​ក្នុងអំឡុងពេល​មានអាកាសធាតុក្តៅ។

ក្រសួង​បានលើកឡើង​ថា បុគ្គល​គ្រប់រូប អាចធ្លាក់​ខ្លួនឈឺ​ដោយសារកម្តៅ ជាពិសេស​បុគ្គល​ដែលមាន​ហានិភ័យ​ខ្ពស់​គឺ មនុស្សចាស់ ទារក​ កុមារ ស្រ្តីមានផ្ទៃពោះ អ្នកធ្វើការងារ​នៅ​លម្ហខាងក្រៅ អត្តពលិក អ្នកដែលមាន​ប្រព័ន្ធ​ការងារ​រាងកាយខ្សោយ និងអ្នកមានជំងឺរុំារ៉ៃ។ ពេលអាកាសធាតុក្តៅខ្លាំង អាចបណ្តាលឱ្យ​មាន​រោគសញ្ញាមួយចំនួន ដូចជា ការបែកញើសខ្លាំងខុសពីធម្មតា អស់កម្លាំង ឈឺរមួលក្រពើ ឈឺក្បាល ចង្អោរ ក្អួត វិលមុខ ដួលសន្លប់​ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាល​ជាដើម។

សូមអាន​ការណែនាំបន្ថែម​ក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖