ការ​ប្រកួត​កីឡា​សិស្ស​បឋម៖​ ជា​ឱកាស​សហព័ន្ធ​តេក្វាន់ដូ​ WT​ សម្លឹង​រក​ធនធាន​ត្រៀម​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ី​ ២០២៩​

  • 2024-04-08 08:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គង់ សក្ខិដា អគ្គលេខាធិការរង​សហព័ន្ធ​តេក្វាន់ដូ​ WT​ ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​នេះ​គឺ​មាន​សារសំខាន់​ពិសេស​ជា​ឱកាស​ល្អ​សម្រាប់​សហព័ន្ធ​បាន​ពិនិត្យ​ស្វែង​រក​បណ្ដើរ​ៗ​នូវ​ថ្នាល​សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ ឆ្នាំ​២០២៩​ ។​

លោក គង់ សក្ខិដា

ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើងឯក​សិស្ស​បឋម​សិក្សា​ លោក គង់ សក្ខិដា អគ្គលេខាធិការ​រង​សហព័ន្ធ​តេក្វាន់ដូ​ WT​ កោតសរសើរ​ និង​ថ្លែង​អំណរគុណ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដែល​រៀបចំ​យ៉ាង​រលូន​ និង​ជោគជ័យ​ប្រកប​ដោយ​សុវត្ថិភាព។​ ថ្លែង​អំណរគុណ​ដល់​ប្រតិភូ​ កីឡាករ​ កីឡា​ការិនី​ដែល​បាន​ចូលរួម​ និង​គោរព​នូវ​បទ​បញ្ជា​បាន​ត្រឹមត្រូវ។​

ទិដ្ឋភាពបិទការប្រកួត

អគ្គលេខាធិការ​រង​ខាង​លើ​បន្ថែម​ទៀត​ថា​ អ្នក​ដែល​ទទួល​បាន​ជយលាភី​នៅ​ពេល​នេះ​សូម​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​បន្ត​ទៀត។​ លោក​ថ្លែង​អំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដែល​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កីឡា​ពិសេស​អនុញ្ញាត​ឲ្យ​សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​នេះ​ឡើង​ដើម្បី​សម្លឹង​មើល​ធនធាន​ល្អ​ៗ​សម្រាប់​ប្រមូល​ផ្ដុំ​ថ្នាល​ត្រៀម​ការប្រកួត​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ី​ ឆ្នាំ​២០២៩​ ខាង​មុខ។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​តេក្វាន់ដូ​ WT​ រៀបចំ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​នេះ​ឡើង​មាន​រយៈពេល​ ៣ថ្ងៃ​ ក្នុង​ពហុ​កីឡដ្ឋានជាតិ។​ ការ​ប្រកួត​នេះ​ដែរ​មានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមចំនួន ៧៨នាក់ (ស្រី ២៨នាក់) មកពីរាជធានី-ខេត្តចំនួន១០៕​

ទិដ្ឋភាពបិទការប្រកួត

អត្ថបទ៖ នួន ស៊ីណា​