មកមើលរូបនាគ​នៅខេត្តបាត់ដំបងវិញម្តង! បែបវ៉ាដាច់គេអស់ហើយ

  • 2024-04-09 07:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកនេះ មាន​ការធ្វើរូបនាគជាច្រើន ដើម្បីអបអរសាទរពិធីបុណ្យចូលខ្មែរ ឆ្នាំរោងខាងមុននេះ ប៉ុន្តែមិនទាន់មានឃើញ​រូបនាគណាមួយ​ដែលទទួលបានការគាំទ្រ​ច្រើននោះទេ។ យ៉ាងណាមិញ នៅថ្ងៃនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា «បាត់ដំបងដែលខ្ញុំនឹក» បាន​បង្ហោះរូបនាគក្បាល៥ ដែល​កំពុង​កសាង​។

ទំព័រហ្វេសប៊ុកនេះបានបញ្ជាក់ថា រូបនាគនេះ គឺ​ជាស្តេចនាគមួយគូ ដែលនឹងរំលេច​ខ្លួនឡើងនៅមុខអតីតសាលាខេត្ត។ បើទោះបីពេលនេះចេញត្រឹមតែក្បាលនាគ តែទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃធ្វើរូបនេះថា ស្អាតខ្លាំង និងជានាគខ្មែរពិតប្រាកដ។

សូមជម្រាបដែរថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំសង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ភ្ជាប់ជាមួយនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕

អត្ថបទ៖ សំភី