សម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកកសិដ្ឋានចិញ្ចឹមគោទឹកដោះគិរីសួគ៌ នៅព្រឹកនេះ

  • 2024-04-11 01:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានសម្ពោធបើកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្ដមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

មុនអញ្ជើញឡើងដល់វេទិកាកិត្ដិយស សម្ដេចធិបតីបានកាត់ខ្សែបូ និងទស្សនាទីតាំងចិញ្ចឹមគោ ព្រមទាំងកន្លែងផលិតទឹកដោះស្រស់ និងយ៉ាអ៊ួផ្ទាល់នៅកសិដ្ឋានផ្ទាល់តែម្ដង គឺស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្ដតាកែវ

នៅកសិដ្ឋានផ្ទាល់គេឃើញមានការអញ្ជើញចូលរួមពីឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងកសិកម្ម មន្ដ្រីរាជការ ព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះតំណាងក្រុមហ៊ុន និងមន្ដ្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញពីវឌ្ឍនភាពនៃសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំនេះផងដែរ។

ក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរបស់ខ្មែរដំបូងគេដែលមានសង្វាក់ផលិតកម្មធំហើយគោរពតាមស្ដង់ដាអន្ដរជាតិ មានសុវត្ថិភាពខ្ពស់។ ក្រុមហ៊ុនបានបើកដំណើរ និងចែកចាយទឹកដោះគោស្រស់ មានគុណភាពនៅលើទីផ្សារ ដោយទទួលបានការគាំទ្រពីអតិថិជនមួយរយៈធំហើយ។

នៅថ្ងៃនេះ ក្រុមហ៊ុន បានរៀបចំពិធីសម្ពោធបើកជាផ្លូវការយ៉ាងធំដោយមានការអញ្ជើញចូលរួមពីមន្ដ្រីជំនាញជាតិ និងអន្ដរជាតិខាងកសិកម្ម ជាពិសេសអ្នកជំនាញខាងផលិតទឹកដោះគោនៅបរិវេណ នៃកសិដ្ឋានគិរីសួគ៌ផ្ទាល់តែម្ដង៕

អត្ថបទ៖ ជិន សុភក្ត្រ