ប៊ី សុធារី៖ ខ្ញុំមកប្រកួតដើម្បីមកុដ ខ្ញុំត្រូវតែជឿជាក់លើខ្លួនឯង
- 2024-04-11 02:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ី សុធារី៖ ខ្ញុំមកប្រកួតដើម្បីមកុដ ខ្ញុំត្រូវតែជឿជាក់លើខ្លួនឯង
ចន្លោះមិនឃើញ
កម្មវិធីសន្និសីទសារព័ត៌មាន និងការបំពាក់ឆៀងដ៏ធំបំផុត ជាមួយការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធិម កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅ SUMMER BAY BEACH CLUB & CABIN ដោយមានការចូលរួមពី អ្នកស្រី ថេរេសា យ៉ូផាយ៉ាវ ឆៃវិសុត អគ្គនាយករង Miss Grand International Organization, កញ្ញា លូស៊ីអេណា ហ្វូស្ទើរ Miss Grand International 2023, កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th runner up Miss Grand International 2022 រួមទាំង Top 5 Miss Grand Cambodia 2023 ផងដែរ។
បេក្ខភាពផ្លូវការទាំង ២៨ រូបនៃប្រកួត Miss Grand Cambodia 2024 បានបំពាក់ឈៀងតំណាងខេត្តរួចរាល់អស់ហើយ សម្រាប់ត្រៀមខ្លួនចូលសមភូមិប្រកួតក៏ក្តៅគគុក។ បេក្ខភាពប្រកួតឆ្នាំនេះ មើលទៅមានភាពស្វាហាប់ មានថាមពល ហើយក្នុងចំណោមនោះក៏មាន កញ្ញា ប៊ី សុធារី Miss Grand កំពង់ឆ្នាំង ផងដែរ។
មុនពិធីបំពាក់ឈៀងមកដល់ បវរកញ្ញាជើងខ្លាំង ប៊ី សុធារី បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប្រកួតប្រជែងដណ្តើមមកុដ Miss Grand Cambodia 2024 ដោយនាងបានអះអាងចំពោះមុខអ្នកសារព័ត៌មានសិល្បៈជាច្រើនស្ថាប័នក្នុងកម្មវិធី «សង្ក្រាន្តកូនខ្មែរ ២» ថា នាងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតដ៏អស្ចារ្យនេះ ទោះបីដឹងថា បេក្ខភាពប្រកួតឆ្នាំនេះសុទ្ធខែជាជើងខ្លាំងក៏ដោយ។
សុធារី សុំមិននិយាយពីក្តីរំពឹងចំពោះការប្រកួតថ្នាក់ជាតិនេះឡើយ ព្រោះនាងតាំងចិត្តថា មកប្រកួតដើម្បីមកុដ Miss Grand Cambodia 2024 តែម្តង។ «បើសួរថាប៉ុន្មានភាគរយខ្ញុំអត់ហ៊ាននិយាយទេ ប៉ុន្តែខ្ញុំមកប្រកួតដើម្បីមកុដ អ៊ីចឹងខ្ញុំត្រូវតែជឿជាក់លើខ្លួនឯង»។
ដើម្បីបំពេញមហិច្ឆតា និងក្តីស្រមៃដ៏ធំរបស់ខ្លួនឯង ប៊ី សុធារី បានលះបង់ពេលវេលា និងកម្លាំងកាយចិត្តជាច្រើន សូម្បីតែការងារសិល្បៈក៏នាងផ្អាកទុកមួយឡែកសិន ដើម្បីយកពេលមកផ្តោតលើការប្រកួតប្រជែងដ៏អស្ចារ្យនេះ។
បវរកញ្ញារាងខ្ពស់ស្រឡះនេះ គ្មានអ្វីបន្ថែម ក្រៅពីផ្តាំឱ្យទស្សនិកជន ពិសេសហ្វេនៗរបស់ចាំមើលការ update ថ្មីប្លែករបស់នាងក្នុងការប្រកួត ព្រោះនាងនេះជាការប្រកួតលើកចុងក្រោយរបស់នាង ដូច្នេះនាងនឹងមិនធ្វើឱ្យគ្រប់គ្នាខកបំណងឡើយ៕