ស្វែងយល់ពីឱកាសការងារ និងអត្ថប្រយោជន៍ពេលចូលធ្វើការធនាគារ

  • 2024-04-11 10:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នក​មានចម្ងល់ដែរទេ ហេតុអ្វីយុវជនបច្ចុប្បន្នចូលចិត្ត​រៀនជំនាញធនាគារ? តើការរៀនជំនាញនេះ ងាយស្រួលរកការងារធ្វើ ប្រាក់ខែច្រើន ទទួលបានអត្ថប្រយោជន៍ផ្សេងៗ? ជាពិសេស​ក្រោយរៀនចប់ មាន​និស្សិតជាច្រើន បានដាក់ពាក្យ​សុំចូលធ្វើការ​នៅធនាគារ CIMB

ក្រុមការងារ Sabay បាន​សាកសួរ​ទៅ​កាន់និស្សិតមួយ​ចំនួនដែលបានរៀនជំនាញធនាគារ និង​បានជួប​សម្ភាសន៍​ដោយផ្ទាល់​ជាមួយបុគ្គលិក​ធនាគារ CIMB ផងដែរ។

និស្សិត

សំនួរ៖ ហេតុអ្វីបាន​ជាជ្រើសរើស​សិក្សា​ជំនាញ​ផ្នែក​ធនាគារ?

ចម្លើយ៖ ដោយសារ​ផ្នែកធនាគារ​ជាចំណង់ចំណូលចិត្ត​តាំងពីថ្នាក់វិទ្យាល័យមក និង​យល់ឃើញថា​ទីផ្សារ​ក្នុងស្រុក ត្រូវការ​ផ្នែកធនាគារច្រើន ហើយ​ប្រាក់ខែក៏សមរម្យ។ ចង់ធ្វើការផ្នែកទីផ្សារ និងចង់ធ្វើការ​នៅធនាគារ CIMB ជាជម្រើសទី១។

ចម្លើយ៖ ដោយសារស្រលាញ់ជំនាញនេះ តាំងពីនៅវិទ្យាល័យ ហើយយល់ឃើញថា នឹងទទួលបានប្រាក់ខែសមរម្យ និងមានឱកាសការងារច្រើន។ មានបំណងចង់ធ្វើការផ្នែកហិរញ្ញវត្ថុ ហើយពេលចូលធ្វើការចង់បាន Bonus និងចង់បានអ្វីច្រើន​ទៀត​ពីធនាគារ និងចង់ធ្វើការនៅធនាគារ CIMB។

ចម្លើយ៖ ដោយសារចង់ធ្វើការងាររដ្ឋ ហើយធ្វើការងារខាងធនាគារ​ក៏បាន​ប្រាក់ខែសមរម្យដែរ។ ចង់ធ្វើការនៅកន្លែង​ដែលពោរពេញដោយអ្នកមានសមត្ថភាព អាចប្រកួតប្រជែងបាន ជាពិសេសអភិវឌ្ឍសមត្ថភាពដូចជា សិក្សា ឬធ្វើការនៅក្រៅប្រទេស។

ចម្លើយ៖ ពេលរៀនចប់ចង់ធ្វើការងារផ្នែក Audit ចង់បាន​បរិយាកាស​ធ្វើការស្តង់ដារខ្ពស់ និងចង់ធ្វើការនៅធនាគារ CIMB ព្រោះថាបើយើងធ្វើការបានល្អ គេនឹងនាំយើងទៅលេងស្រុកក្រៅ។

ចម្លើយ៖ ចង់ធ្វើការងារផ្នែកសវនកម្ម ហើយចង់ឱ្យធនាគារ​មានវគ្គបណ្តុះបណ្តាល ផ្លាស់ប្តូរការសិក្សា​នៅក្រៅប្រទេស។

បុគ្គលិក CIMB

សំនួរ៖ ហេតុអ្វីធនាគារ CIMB គឺ​ជាទីកន្លែង​ការងារដ៏ល្អបំផុត?

ចម្លើយ៖ CIMB ជាធនាគារ​ដែលមានបរិយាកាសការងារល្អ មានបុគ្គលិករួសរាយរាក់ទាក់ មាន Management ដែលគាត់ជួយគាំទ្រ ដឹកនាំ។ ឱ្យតែពួកគាត់ខិតខំប្រឹងប្រែង គាត់មិនត្រឹមតែបំពាក់បំប៉នចំណេះដឹងទេ គាត់បានទាំងរង្វាន់ និងប្រាក់ខែខ្ពស់ ហើយបានឡើងតំណែងទៀត។

ចម្លើយ៖ ធនាគារ CIMB គឺ​ផ្តល់ឱកាស​ឱ្យយើងសិក្សា ជំរុញខ្លួនឯងផង និងអាជីពយើងផង។ ឱ្យតែយើងមានភាពអំណត់ព្យាយាម ភាពជឿជាក់លើខ្លួនឯង ខ្ញុំគិតថានឹងអាចឡើង Level បាន តាមសមត្ថភាពយើង។ ការទៅក្រៅប្រទេស មិនត្រឹមតែជាការបណ្តុះបណ្តាលទេ តែជាការធ្វើការងារខ្លួនឯង ប៉ុន្តែយើងអាចទៅ​ធ្វើការ​នៅ CIMB ម៉ាឡេ, CIMB ថៃ, ឥណ្ឌូណេស៊ី។ល។ ខ្ញុំបានទៅសិក្សា​នៅប្រទេសកាណាដា ហើយក៏បានទៅធ្វើការនៅ CIMB ម៉ាឡេ ថៃ វៀតណាម ហើយឥឡូវមកដល់ខ្មែរយើងវិញហើយ។

ចម្លើយ៖ អាស្រ័យលើយើងទេ ប្រសិនបើយើងធ្វើការបានល្អ យើងដោះស្រាយបានល្អ អ៊ីចឹងងាយស្រួលពីថ្នាក់លើមក ឃើញយើងល្អ នឹងងាយស្រួល​យើងឡើងតំណែងដែរ។ នៅ CIMB មានវគ្គសិក្សាឱ្យយើងចូលរួម ឱ្យយើងដឹងថា ខ្ញុំផ្នែកផ្សេង តែអាចដឹងថា ផ្នែកផ្សេងៗធ្វើអីខ្លះ ដើម្បីអាចស្រួលពេលខ្ញុំចង់ប្តូរមុខតំណែង។

ចម្លើយ៖ ធ្វើការនៅ CIMB មានអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបសម្រាប់បុគ្គលិក។ CIMB មាន​ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់អតីតភាពការងារ ធានារ៉ាប់រង និងកញ្ចប់ព្យាបាលជំងឺសម្រាប់បុគ្គលិកទាំងអស់គ្នា ជារៀងរាល់ឆ្នាំ។ ការកម្ចីគឺមានរហូតដល់ ៩០% ហើយការប្រាក់គឺទាបមែនទែន សម្រាប់ជូនបុគ្គលិក។

ចម្លើយ៖ នៅធនាគារ CIMB បានគាំទ្រនូវការលូតលាស់ ក៏ដូចជាការអភិវឌ្ឍ​របស់​បុគ្គលិក អ៊ីចឹងគាត់បានផ្តល់ឱ្យនូវវគ្គ​បណ្តុះបណ្តាល​ដ៏សម្បូរបែបទាំងក្នុងប្រទេស និងក្រៅប្រទេស។ ខ្ញុំចាប់ផ្តើម នៅទីនេះ ជាបុគ្គលិកហាត់ការ​ ហើយមកដល់បច្ចុប្បន្ននេះ គឺ​ជាបុគ្គលិកពេញសិទ្ធិ ដែលខ្ញុំបានឆ្លងនូវវគ្គបណ្តុះបណ្តាលយ៉ាងច្រើនរបស់​ធនាគារ CIMB។៕

អត្ថបទពេញនិយម
អត្ថបទថ្មី