ភ្ញាក់ផ្អើល​ចំនួនភ្ញៀវទេសចរទៅលេងកំពត អំឡុងចូលឆ្នាំ៤ថ្ងៃ ក្រោយមានរូបសេះសមុទ្របាញ់ទឹក

  • 2024-04-17 03:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយ:ពេល៤ថ្ងៃ​នៃពិធីបុណ្យ​ចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣ ដល់ ១៦ មេសា ២០២៤ ខេត្តកំពត​ទទួលភ្ញៀវ​មកលេង​កម្សាន្ត​ដ៏ច្រើនគួរឱ្យភ្ញាក់ផ្អើល​គឺ​ចំនួន ១ ៣៩៩ ៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិមាន ១ ៣៩៦ ៧៧៥នាក់ ភ្ញៀវទេសចរបរទេសមានចំនួន ៣១២២នាក់។ នេះបើតាម​លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

លោកប្រធានមន្ទីរ​បានឱ្យដឹង​បន្ថែម​ថា ចំពោះគោលដៅ​ទេសចរណ៍​ដែល​កំពុងមានភាព​ទាក់ទាញ​ក្នុងខេត្តកំពត គឺរូបសំណាកសេះសមុទ្របាញ់ទឹក ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលភាគច្រើនគឺបានមកលេងកម្សាន្តនៅទីនោះ រួមជាមួយនឹងការថតរូបអនុស្សាវរីយ៍ផងដែរ។ ទន្ទឹមនឹងនោះ តំបន់ត្រជាក់ នៅរង្វង់មូលទុរេនខេត្តកំពត ក៏ជាទីតាំងទាក់ទាញមួយផងដែរ ខណៈតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ។

ចំពោះស្ថានភាពទូទៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ លោក​បញ្ជាក់ថា គឺប្រព្រឹត្តទៅដោយរលូន គ្មានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត