Bayer Leverkusen ឈ្នះ​ពាន​លីគ​អាល្លឺម៉ង់ បំបាក់​ជើងឯកឆ្នាំចាស់ Bayern Munich

  • 2024-04-17 12:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayer Leverkusen ឈ្នះ​ពាន​លីគ​អាល្លឺម៉ង់​សម្រាប់​រដូវកាល​២០២៣/២៤ ត្រឹម​សប្ដាហ៍​ទី២៩ ក្រោយ​យក​ឈ្នះ​ក្លឹប Werder Bremen កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

នៅ​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់ មាន​ក្លឹប​ទាំងអស់ ១៨ក្លឹប​ប្រកួត​ប្រជែង​គ្នា​​ជា​រៀងរាល់​សប្ដាហ៍ ហេតុដូច្នេះ​ហើយ នៅ​ក្នុង​លីគ​នេះ​មាន​តែ ៣៤ប្រកួត​នោះ​ទេ។

ក្រោយពី​លេង​បាន ២៩ប្រកួត​មក Bayer Leverkusen ឈ្នះ ២៥ដង ស្មើ ៤ដង និង​មិន​ដែល​ចាញ់​សោះ ជាពិសេស​ចាប់​តាំង​ពី​​លោក Xabi Alonso ដែល​ជា​អតីត​កីឡាករ Bayern Munich និង Real Madrid ឡើងមកដឹក​នៅ​ឆ្នាំ២០២២។

ក្លឹប​ដែល​មាន​រហស្សនាម 04 មួយ​នេះ​បាន​ក្លាយ​ជា​ក្លឹប​ដំបូង​ក្នុង​រយៈពេល ១២ឆ្នាំ ដែល​ផ្ដួល​ក្លឹប Bayern Munich ហើយ​ឈ្នះ​ពាន​លីគ​កំពូល​អាល្លឺម៉ង់។ ក្លឹប​ចុងក្រោយ​ដែល​ឈ្នះ​ពាន​លីគ​នេះ​ក្រៅ​ពី Bayern គឺ​ក្លឹប Borussia Dortmund ដែលឈ្នះ​កាល​ពី​ឆ្នាំ២០១២ ដោយ​​កាល​នោះ​ក្លឹប​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ជនជាតិ​អាល្លឺម៉ង់​លោក Jurgen Klopp។

Bayern Munich នៅ​រដូវកាល ២០២៣/២៤នេះដែរ​កំពុង​តែ​មាន​ទម្រង់​លេង​មិន​សូវ​ល្អ បើធៀបនឹង​ឆ្នាំមុនៗ។ ក្លឹប​នេះកំពុង​តែ​ឈរ​លេខ ២ ដោយ​មាន ៦៣ពិន្ទុ ស្រប​ពេល​ដែល​ក្លឹប​ 04 ឈរ​កំពូល​តារាង​មាន ៧៩ពិន្ទុ៕

ប្រភព៖ Bundesliga   អត្ថបទ៖ សេរី មង្គល