មេរបស់ NewJeans ចង់រើបម្រះរើបង្វេចចាកចេញពី HYBE

  • 2024-04-22 06:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២២ ខែមេសានេះ HYBE បាន​ស្នើឲ្យនាយិកាផលិតកម្ម Ador ដែលជាអ្នកបង្កើត NewJeans មានឈ្មោះថា Min Hee Jin ចុះចេញពីតំណែង។

ព័ត៌មាន​នេះ​បានចេញ​ផ្សាយ​ពាសពេញ​បណ្ដាញសង្គម​ ស្របពេល HYBE បាន​ដឹងដំណឹង​ និងរកឃើញភស្តុតាងថា Min Hee Jin មាន​បំណងចង់ឲ្យ Ador ដកខ្លួន​ចេញពី HYBE

Min Hee Jin

ជាការពិត Ador បាន​ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE ខណៈដែល Min Hee Jin និងក្រុមប្រឹក្សាប្រតិបត្តិបច្ចុប្បន្នរបស់ Ador មានភាគហ៊ុន ត្រឹម ២០ភាគរយនៅ HYBE

យោងតាមរបាយការណ៍ HYBE បានទាមទារឱ្យ Ador រៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនជាផ្លូវការ ដើម្បីថ្កោលទោស Min Hee Jin និងនាយកប្រតិបត្តិរបស់ Label សម្រាប់ការប៉ុនប៉ងបំបែក Ador ពី HYBE។ កិច្ចប្រជុំនេះត្រូវបានគេរាយការណ៍ថាជាការខិតខំប្រឹងប្រែងចុងក្រោយរបស់ HYBE ក្នុងការតស៊ូអំណាចប្រឆាំងនឹងក្រុមប្រឹក្សាភិបាលបច្ចុប្បន្នរបស់ Ador

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី