នៅបរិវេណប្រាសាទ​បាយ័ន​ស្អែកនេះ នឹងបើក​កម្មវិធី​សម្តែង​ក្បាច់គុន​សាវលីញ និង​គុនល្បុក្កតោ

  • 2024-04-23 07:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ ដែលនឹង​ធ្វើឡើង​នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ស្អែក​នេះ។

យោងតាម​សេចក្ដីជូន​ដំណឹង​ក្រសួង​ទេសចរណ៍ ឱ្យដឹងថា ដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល​ខេត្តសៀមរាប រៀបចំ “ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor” នៅបរិវេណខាងជើងប្រាសាទបាយ័ន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៧ និង៣០នាទីព្រឹក ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។

ព្រឹត្តិការណ៍នេះដែរនឹងបើកឱកាសឲ្យសមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤”៕

អត្ថបទពេញនិយម