ចេញមុខហែកកេរ្តិ៍ HYBE មែន តែក្រុម K-Pop ទាំង ១០នេះ ក៏ Min Hee Jin មិនឲ្យរួចខ្លួនដែរ

  • 2024-04-27 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំវិញជម្លោះដែលកំពុងបន្តកម្ដៅក្ដៅគគុករបស់ ADOR ជាមួយ HYBE នាយិកាប្រតិបត្តិ Min Hee Jin បានទម្លាយនូវរឿងរ៉ាវជាច្រើន ប៉ុន្តែពីនេះថែមទាំងបាន ឬចោទប្រកាន់ក្រុម K-Pop មួយចំនួនទៀតទាក់ទងហេតុផលផ្សេងៗ រួមទាំងការចោទប្រកាន់ពីការលួចចម្លង ឬមូលហេតុជាច្រើនផ្សេងទៀត។

ដូច្នេះខាងក្រោម គឺជាក្រុម K-Pop ទាំង ១០ ដែលលេចឈ្មោះចេញពីមាត់ Min Hee Jin ក្នុងសន្និសិទកាសែតកាលពីថ្ងៃទី ២៥ ខែមេសា៖

១. NewJeans

ក្នុងនាម ​ប្រៀបដូចជា "ម្តាយ" របស់ NewJeans ជម្លោះរបស់នាង គឺផ្តោតលើការព្យាយាមដើម្បីទទួលបានភាពជាម្ចាស់នៃ ADOR ពី HYBE

NewJeans ត្រូវ​បាន​លើក​ឡើង​ជា​ច្រើន​ដង​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ ពី​ការ​ចោទ​ប្រកាន់​របស់​នាង​ចំពោះផលិតកម្មផ្សេងទៀតនៅក្រោម HYBE ដូចគ្នា​ នូវបញ្ហា​​លួច​ចម្លង ContentConcept ក្រុមខ្លួន។

២. TWS

នៅក្នុងរបាយការណ៍មួយរបស់ Yonhap News ក្រុម TWS គឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនដែល Min Hee Jin ចោទថាលួចចម្លង NewJeans ដែរ។

៣. RIIZE

មិនខុសពី TWS ទេ RIIZE ក៏មានឈ្មោះថាលូច Concept ពី NewJeans

៤. FIFTY FIFTY

បន្ទាប់ពីជម្លោះរបស់នាងត្រូវបានប្រៀបធៀបទៅនឹងជម្លោះផ្លូវច្បាប់រវាង FIFTY FIFTY និង ATTRAKT, Min Hee Jin បានបដិសេធរឿងនេះដោយលើកថាជារឿង "ល្ងង់"។

នាងបាននិយាយថា៖ «ប្រសិនបើលុយ គឺជាគោលដៅរបស់ខ្ញុំ នោះខ្ញុំមិនដែលរអ៊ូរទាំអីទៅកាន់ HYBE ទេ។ ខ្ញុំគិតថា HYBE កំពុងព្យាយាមលាបពណ៌ខ្ញុំឲ្យមើលមកជាមនុស្សម្នាក់ ដែលព្យាយាមលួចសិទ្ធិគ្រប់គ្រង។ ប៉ុន្តែស្ថានភាពរបស់ FIFTY FIFTY បានកំណត់គំរូមួយហើយ។ ខ្ញុំមិនទៅធ្វើអ្វីរឿងឆោតល្ងង់នោះទេ»។

៥. ILLIT

ទាក់ទងនឹងសេចក្ដីរាយការណ៍ដំបូង ADOR បាននិយាយថា HYBE កំពុងព្យាយាមធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ Min Hee Jin បន្ទាប់ពីនាងបានបំពានលើការលួចចម្លង NewJeans របស់ ILLIT

ក្រោយមកទៀត ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន Min Hee Jin បាននិយាយថា "ការចម្លង NewJeans” របស់ ILLIT មិនមែនជាបញ្ហានោះទេ ប៉ុន្តែចាស់ទុំដែលនៅជុំវិញពួកគេទៅវិញទេ ដែលបានលើកគំនិតស្រដៀងៗគ្នានេះ។

៦. LE SSERAFIM

Min Hee Jin បាននិយាយថា ខ្លួនបានចាកចេញពី Source Music បន្ទាប់ពីផែនការបង្ហាញក្រុមចម្រៀងស្រីថ្មីបានផ្លាស់ប្តូរ។ យោងតាម Min Hee Jin ពេលនោះ នាងទទួលដំណឹងថា មានក្រុមមួយមានតាំងពី Chaewon និង Sakura ដែលធ្វើឲ្យនាងខឹងភ្លាម។

ការបង្ហាញខ្លួនលើកដំបូងរបស់ LE SSERAFIM បានធ្វើឱ្យ Min Hee Jin មានអារម្មណ៍ថា "ខ្លួនឯងត្រូវបានគេធ្វើស៊ីពីក្រោយ" ដោយសារពេលនោះនាងជឿថា NewJeans នឹងបង្ហាញខ្លួនមុន។ នាងក៏បានបញ្ជាក់ផងដែរថា CEO របស់ HYBE បានហាមនាងពីការផ្សព្វផ្សាយ NewJeans រហូតដល់ LE SSERAFIM បង្ហាញខ្លួនសិន ដោយអះអាងថាគេចង់បញ្ឆោតសាធារណជនឱ្យគិតថានាងពាក់ព័ន្ធនឹងក្រុមក្រោយមួយទៀត។

៧. GFRIEND

ចំពេលមានការលេចឮព័ត៌មានពី Source Music នាង និង HYBE ត្រូវបានចោទប្រកាន់ពីបទបង្ខំ GFRIEND ឱ្យរំសាយក្រុម។ Min Hee Jin ត្រូវបានគេចោទប្រកាន់ថាបានចាកចេញពី Source Music ជាមួយនឹងការចំណាយលើ Trainee ថ្មី ដែលនាំឱ្យមានបញ្ហាដល់ផលិតកម្ម។

Min Hee Jin បាននិយាយថា នាងមិនមានពាក់ព័ន្ធនឹងការរំសាយ GFRIEND ទេ ហើយថានាងបានសងក្រុមហ៊ុនវិញមួយផ្នែកហើយដូចគ្នា។

៨. BTS

បន្ទាប់​ពី​មាន​ការ​អះអាង​ថា​នាង​បាន​ចោទ BTS ថា​បាន​ចម្លង​រូប​នាង​ក្នុង​ការ​ចេញ​ផ្សាយព័ត៌មាន​របស់ Yonhap New, Min Hee Jin បាន​បញ្ជាក់​ដោយ​និយាយ​ថា​នាង​មិន​បាន​ធ្វើ​ទេ។ ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងសេចក្តីថ្លែងការណ៍របស់ HYBE បានអះអាងថា ពេលដែលនាងពិភាក្សាជាមួយគ្រូអាគមម្នាក់ នាងបាននិយាយអំពីការចូលបម្រើយោធារបស់សមាជិកទៀតផង។

៩. aespa

Min Hee Jin បានបង្ហាញសារជាអក្សរជាច្រើនរវាងនាង និងមនុស្សម្នាក់ដែលត្រូវបានគេគិតថាជា លោក Bang Si Hyuk។ ក្នុងអំឡុងពេលសារមួយក្នុងចំណោមសារដែលត្រូវបាន​បង្ហាញ Bang Si Hyuk បានសួរ Min Hee Jin ថាតើនាងអាច "កំទេច aespa" បានទេ?

១០. IVE

ក្នុងអំឡុងសន្និសីទសារព័ត៌មាន ពេលនិយាយដល់ការបង្កើត NewJeans, Min Hee Jin បាននិយាយថា Sakura និង Chaewon អាចហក់ឡើង និងតទល់ជាមួយនឹង IVE បាន ដោយសារតែប្រជាប្រិយភាពរបស់ពួកគេ។

នាងបាននិយាយថា៖ «Sakura និង Chaewon មាន Fandom រួចហើយ ប៉ុន្តែ IVE ក៏ធ្វើបានល្អដែរ ដែលពួកគេអាចប្រជែងបាន។ ដូច្នេះ Bang PD មិនសូវទំនុកចិត្តលើក្រុមចម្រៀងស្រីថ្មីរបស់គាត់ទេ។ នោះហើយជាមូលហេតុដែលគាត់មិនមានការរំពឹងទុកសម្រាប់ក្រុមរបស់យើង។ នេះជាមូលហេតុដែលខ្ញុំត្រូវបានគេបណ្តេញចេញ។ ដូច្នេះហើយបានជាខ្ញុំបង្កើត New Jeans»

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី