Inter Milan ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​គ្រូបង្គោល​ Simone Inzaghi

  • 2024-04-30 00:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Inter Milan មាន​បំណង​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ លោក​ Simone Inzaghi ដែល​ជា​គ្រូបង្គោល​ក្លឹប​នេះ​ផ្ទាល់​ឲ្យ​បន្ត​ដឹក​នាំ​រយៈពេល​វែង​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ លោក​ Giuseppe Marotta នាយក​ប្រតិបត្តិ​ក្លឹប​អ៊ីតាលី​នេះ​។

លោក​ Morotta បាន​និយាយ​ថា​៖" ក្លឹប​យើង​មាន​គម្រោង​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ Simone Inzaghi ដោយ​ការ​ចរចា​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ យើង​មាន​ការ​សប្បាយ​ចិត្ត​នឹង​នឹង​ការ​ដឹកនាំ​របស់​គេ​មែន​ទែន​ "។

បើ​តាម​សារព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Inter Milan ចង់​កុងត្រា​ជា​មួយ​លោក​ Inzaghi រហូត​ដល់​ឆ្នាំ​២០២៧ ខណៈ​កុងត្រា​របស់​លោក​នឹង​បញ្ចប់​ជា​មួយ​ក្លឹប​នេះ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥។

លោក​ Inzaghi ក៏​ត្រូវ​បាន​គេ​ដឹង​ថា​មាន​បំណង​ចង់​បន្ត​កុងត្រា​ថ្មី​ និង​ចង់​នៅ​បន្ត​ជា​មួយ​ Inter Milan ផង​ដែរ​។ លោក​បាន​មក​ដឹកនាំ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០២១​មក​ដោយ​ធ្លាប់​ឈ្នះ​ពាន​ Serie A ក្នុង​រដូវកាល​នេះ​, ពាន​ Super Cup ៣រដូវកាល​ជាប់​គ្នា​ និង​ពាន​ Cup ចំនួន​២រដូវកាល​៕

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី