អតីត​ជើងឯក​លីគ​កំពូល​អង់គ្លេស​ ឡើង​មក​ PL វិញ ក្រោយ​លេង​នៅ​លីគ​ទី២បាន​មួយ​ឆ្នាំ

  • 2024-04-29 12:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើងឯក​លីគ​កំពូល​អង់គ្លេស Leicester City កាល​ពី​ចុង​សប្ដាហ៍​នេះ បាន​ឡើង​លេង​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​វិញ​ ក្រោយ​ធ្លាក់​ទៅ​លេង​នៅ​លីគ​លំដាប់​ទី២ អស់​មួយ​រដូវកាល។

ក្លឹប​ដែល​មាន​រហស្សនាម​កញ្ជ្រោង​មួយ​នេះ កំឡុង​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​លេខ ១ នៅ​តារាង​លីគ​ទី២​អង់គ្លេស Championship ដោយ​មាន ៩៤ពិន្ទុ​ក្នុង​ដៃ ស្រប​ពេល​ដែល​ក្លឹប​លេខ​ ២ Leeds មាន ៩០ពិន្ទុ។

នៅ​ក្នុង​លីគ​លំដាប់​ ២នេះ មាន ២៤ក្រុម ហើយ​លេង ៤៦ប្រកួត​ក្នុង​មួយ​ឆ្នាំ ដោយ​ក្លឹប​ជាប់​លេខ ១ និង​លេខ ២ ជាប់​ទៅ​លេង​នៅ Premier League ដោយ​ស្វ័យប្រវត្តិ ហើយ​ក្លឹប​លេខ ៣ ដល់​លេខ ៦ ត្រូវ​លេង​ប្រកួត​គ្នា​ក្នុង​ទម្រង់​ជា Play-Off (ចាញ់​ធ្លាក់) ដើម្បី​ដណ្ដើម​មួយ​កៅអី​ឡើង​ទៅ​លើ។

ក្នុង​រដូវ​កាល ២០២៣/២៤នេះដែរ Leicester City បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ឈ្នះ ៣០ដង ចាញ់ ១០ដង និង​ស្មើ ៤ដង។

ក្លឹប​នេះ​ជា​អតីត​ជើងឯក​លីគ​កំពូល​អង់គ្លេស​ Premier League កាល​ពី​ឆ្នាំ២០១៥។

យ៉ាងណាមិញ ក្រោយ​ៗមក Leicester បាត់បង់​ទំនុក​ចិត្ត និង​ធ្លាក់ទម្រង់​លេង ដោយ​កីឡាករ​សំខាន់ៗ​មួយ​ចំនួន ដូច​ជា ខ្សែ​បម្រើ អាល់ហ្សេរី Riyad Mareh ចាក់ចេញ បូកផ្ស​សំជាមួយ​នឹង​មរណភាព​នៃ​ម្ចាស់​ក្លឹប​ជនជាតិ​ថៃ លោក វីឆៃ ស្រីវឌ្ឍនាប្រៈផា កាល​ពី​ឆ្នាំ២០១៨។ លុះ​នៅ​ឆ្នាំ២០២៣ ក្លឹប​នេះ​បាន​ធ្លាក់​ទៅ​លីគ​ទី២ តែ​ជាកុសល​ល្អ ចំណាយ​ពេល​នៅ​លីគ​នេះ​ តែ​មួយ​ឆ្នាំក្លឹប​នេះ​ក៏​ឡើង​ទៅ​លីគ​ធំ​វិញ៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី