ឆ្នាំ ២០២៤ បទ "Nxde" នាំលាភសក្ការៈថ្មីដល់ (G)I-DLE

  • 2024-05-07 02:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(G)I-DLE បានទទួលជោគជ័យថ្មី ដោយវីដេអូបទចម្រៀងរបស់ក្រុមមួយទៀតហើយ មានអ្នកចូលមើលដល់ទៅ ៣០០លានដង។

កាលពីថ្ងៃទី ០៦ ខែឧសភា វីដេអូបទចម្រៀង «Nxde» ដែលចេញផ្សាយកាលពីឆ្នាំ ២០២២ ទទួលជោគជ័យដោយយកបានចំនួនចូលមើលដល់ទៅ ៣០០លានដងលើ YouTube ដែលបាននាំវាក្លាយជាស្នាដៃ MV ទី របស់ក្រុមដែលសម្រេចបានលទ្ធផលអស្ចារ្យនេះ បន្ទាប់ពីបទ «TOMBOY» និង «Queencard»

(G)I-DLE បានចេញផ្សាយបទនេះកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ ពោលបានន័យថាបទនេះចាយពេល ជាង ១ឆ្នាំ ៦ខែ ១៨ថ្ងៃ ទម្រាំទទួលលទ្ធផលអស្ចារ្យនៅពេលនេះ៕

ប្រភព៖ Soompi   អត្ថបទ៖ ធារី

អត្ថបទថ្មី