Thomas Tuchel ពេញ​ចិត្ត​ក្លឹប​ Chelsea

  • 2024-05-08 13:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel បាន​ឆ្លើយ​​ទៅ​កាន់​សារព័ត៌មាន​ TNT Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ទាក់ទង​នឹង​អនាគត​នឹង​ត្រលប់​មក​វិញ​នៅ​ Premier League ឬ​ក៏​យ៉ាង​ណា​។

គ្រូបង្គោល​ក្លឹប​ Byaern Munich បាន​សុំ​មិន​ឆ្លើយ​សំនួរ​នេះ​ ហើយ​លើក​ឡើង​ខ្លី​ថា​ លោក​ពេញ​ចិត្ត​ក្លឹប​ Chelsea និង​ការ​ដឹកនាំ​នៅ​អង់គ្លេស​។

Tuchel បាន​និយាយ​ថា​៖" ខ្ញុំ​សុំ​មិន​ឆ្លើយ​សំនួរ​នេះ​ ក៏​ប៉ុន្តែ​គ្មាន​អី​ត្រូវ​លាក់​បាំង​ទេ​ ខ្ញុំ​ពេញ​ចិត្ត​ការ​ដឹកនាំ​នៅ​ Chelsea។ ខ្ញុំ​ពេញ​ចិត្ត​ការ​ដឹកនាំ​នៅ​អង់គ្លេស​ និង​ខ្ញុំ​ពេញ​ចិត្ត​ Premier League តែ​ម្ដង​។ កាល​ខ្ញុំ​ដឹកនាំ​នៅ​អង់គ្លេស​កន្លង​ទៅ​នេះ​គឺ​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ "។

លោក​ Thomas Tuchel ធ្លាប់​ដឹកនាំ​ក្លឹប​ Chelsea កាល​ពី​ ខែ​មករា​ ឆ្នាំ​២០២១ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​២០២២។ ក្នុង​កំឡុង​ពេល​ដឹកនាំ​ឲ្យ​ក្លឹប​នេះ​ លោក​បាន​យក​ឈ្នះ​ពាន​មួយ​ចំនួន​ជូន​ក្លឹប​ដូច​ជា​ ពាន​ Premier Leaegue ពាន​ UEFA Supercup ពាន​ FIFA Club World Cup និង​ពាន​សម្រាប់​ខ្លួន​លោក​គឺ​ពាន​គ្រូ​ឆ្នើម​។

បន្ទាប់​ពី​ដឹកនាំ​ក្លឹប​ Chelsea លោក​ក៏​បាន​ផ្លាស់​មក​ដឹកនាំ​ Bayern Munich ពី​ខែ​មីនា​ ឆ្នាំ​២០២៣ ដោយ​នឹង​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤ខាង​មុខ​នេះ​ ដោយ​លោក​ធ្លាប់​យក​ឈះ​ពាន​លីគ​កំពូល​ Bundesliga ឲ្យ​ក្លឹប​នេះ​កាល​ពី​រដូវកាល​កន្លង​ទៅ​នេះ​៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី