ឈឺផ្សាប៉ុណ្ណាថតបើកភ្នែកក្នុងទឹកសមុទ្ររាប់ម៉ោង? មាន សូនីតា លះបង់ធំធេងណាស់ដើម្បីរឿងខ្មែររីកចម្រើន

  • 2024-05-09 07:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីល្បីឈ្មោះ មាន សូនីតា បង្ហាញចំណាប់អារម្មណ៍នៅក្នុងវីដេអូ សកម្មភាពក្រោយឆា (BTS) ដែលនាងទើបបង្ហោះលើ Facebook Page នៅប៉ុន្មានម៉ោងមុននេះ បន្ទាប់ពីស្នាដៃថ្មីរបស់នាងក្នុងរឿង មេឆា ទទួលបានរិះគន់មួយចំនួនតូចពីមហាចជន។

មេឆា ជាខ្សែភាពយន្ដថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ដែលកំពុងចាក់បញ្ចាំងជាផ្លូវការ។ បន្ទាប់ពី រឿងនេះបានចាក់បញ្ចាំងជាផ្លូវការសង្កេតឃើញថាមានមហាជនជាច្រើនបានលាត់មាត់កោតសរសើចំពោះក្រុមការងារបច្ចេកទេសថត និងតួស្ដែង ដែលតួធំៗមាន កញ្ញា មាន សូនីតា លោក ហ្សូណូ និងលោក ឆន សុវណ្ណារាជ ទន្ទឹមនឹងនោះក៏មានពាក្យរិះគន់ពីមហាជនជាហូរហែចំពោះរឿងមួយនេះផងដែរ។

បន្ទាប់ឃើញមានអ្នករិះគន់ជាមួយពាក្យមិនសមរម្យច្រើន តារាស្រីថ្ពាល់ខួច សូនីតា បានបង្ហោះវីដេអូ សកម្មភាពក្រោយឆាក(BTS) ដោយបានភ្ជាប់ជាមួយពាក្យមួយឃ្លាថា “ សិល្បៈ ស្រុកខ្មែរយើងមានតែអ្នកហៃអើៗ”។ បើងាកទៅមើលសកម្មភាពក្រោយឆាកក្នុងវីដេអូដែលបង្ហាញនោះ គឺពិតជាបង្ហាញឃើញយ៉ាងច្បាស់ថាដើម្បីភាពយន្ដខ្មែររីកចម្រើននាងតស៊ូខ្លាំងណាស់។

ដើម្បីថតសកម្មភាព មេឆា ក្នុងទឹកនាងត្រូវចាយពេលរាប់ម៉ោងដើម្បីចុះទឹករយៈកម្ពស់ប្រមាណ១០ម៉ែត្រចុះក្រោមបាតសមុទ្រ ថែមទាំងថតបើកភ្នែកទៀតផង គឺពិតជាបាកស្រមៃណាស់ថា នារីម្នាក់អាចធ្វើវាបានយ៉ាងល្អបែបនេះ។ ក្នុងនោះ នីតា បានបញ្ជាក់ថា រឿងទាំងមូលត្រូវថតតែ៤ខែទេ ប៉ុន្តែឡើងដល់៦ខែ ពោលគឺទាំងក្រុមការងារ និងតួសម្ដែង ពិតជាហត់នឿយគ្រប់គ្នា។ ការដែលនាងបង្ហោះវីដេអូ និងរៀបរាប់ទៅនេះគឺមិនមែនឱ្យមហាជនអាណិតទេ គឺចង់គ្រប់គ្នាយល់ និងផ្ដល់តម្លៃឱ្យអ្នកផលិត

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ កេសរ