ទស្សនាវីដេអូ​បង្ហាញ​ពីរបៀប​ប្រើមុខងារ Cruise Control ដែល​គួរប្រើនៅលើផ្លូវល្បឿនលឿន!

  • 2024-05-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបើកបរ​រថយន្ត​នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើម​ប្រើប្រាស់​មុខងារ​ Cruise Control កាន់តែច្រើន ខណៈបណ្តាញផ្លូវថ្នល់កាន់តែស្អាតធំទូលាយ ជាពិសេស​ ប្រើនៅលើផ្លូវល្បឿនលឿន។

Cruise Control ងាយស្រួលប្រើបំផុត ដែល​មានទីតាំង​ស្ថិតនៅ​ម្តុំដៃចង្កូត គ្រាន់តែខុសរូបរាង​គ្នា​ទៅតាម​ប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និង​ខ្លះជាប៊ូតុងចុច។

មុខងារ​នេះ​វាបាន​ផ្តល់​ប្រយោជន៍​យ៉ាងច្រើនជាជំនួយ​ដល់​ការបើកបរ​របស់លោកអ្នក រួមមាន​ដូចជា៖ សន្សំសំចៃ​នៃការ​ប្រើប្រាស់​សាំង មិនចុកជើង និងជួយមិនឱ្យហួសល្បឿនកំណត់ជាដើម។ បច្ចុប្បន្ន វា​ត្រូវបាន​អភិវឌ្ឍន៍​កាន់តែ​មាន​ប្រសិទ្ធភាព​ជាងមុន ដែល​វា​បំពាក់​ជាមួយសេនស័រ ក្នុងការ​ចាប់ចម្ងាយ និងល្បឿន​រថយន្ត​ខាងមុខ ពោលគឺ​ជួយរក្សា​ល្បឿន​រថយន្តអ្នកដោយ​ស្វ័យប្រវត្តិ មិនឱ្យទៅកៀក​រថយន្តខាងមុខឡើយ ដែល​គេហៅថា Adaptive Cruise Control។

សូមទស្សនាពីរបៀបប្រើប្រាស់មុខងារ Cruise Control ក្នុងវីដេអូខាងក្រោមនេះ

អត្ថបទថ្មី