គ្រាប់ពេជ្រ បានទាំងព្រម!រវល់ថតរឿងបណ្ដើរ ម៉ានីកា ខំធ្វើលំហាត់បណ្ណើរចុងក្រោយទទួលលទ្ធផលជាទីគាប់ចិត្ត
- 2024-05-15 01:27:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាប់ពេជ្រ បានទាំងព្រម!រវល់ថតរឿងបណ្ដើរ ម៉ានីកា ខំធ្វើលំហាត់បណ្ណើរចុងក្រោយទទួលលទ្ធផលជាទីគាប់ចិត្ត
ចន្លោះមិនឃើញ
មិនត្រឹមតែស្អាត ឆ្លាតពូកែ ក្នុងនាមជាតារាសម្ដែងអាជីពវ័យក្មេងប៉ុណ្ណោះទេ សារ៉ា ពេជ្រម៉ានីកា ក៏ជាក្មេងស្រីម្នាក់រៀនពូកែខ្លាំង ជាសិស្សឆ្នើមប្រចាំសាលាទៀតផង ហើយអ្វីដែលមហាជនរឹតតែស្ងប់ស្ងែងចំពោះសមត្ថភាពក្មេងស្រីរូបនេះ គឺនាងទើបតែទទួលបានជ័យជំនះក្នុងការប្រលងគណិតវិទ្យា SASMO ថែមទៀតផង។
ប្រិយមិត្តជាពិសេសអ្នកគាំទ្ររបស់ ម៉ានីកា បង្ហាញការរំភើប និងមានមោទកភាពយ៉ាងចំពោះនាង បន្ទាប់តារាស្រីវ័យក្មេងរូបនេះ បង្ហាញឱ្យដឹងថានាងគឺជាម្ចាស់ជយលាភីឯក ក្នុងកម្មវិធីប្រគណិតវិទ្យា SASMO ពោលគឺឈ្មោះ សារ៉ា ពេជ្រម៉ានីកា ទទួលមេដាយមាស កម្រិតពិន្ទុកខ្ពស់ជាងគេ ៥៨ ពិន្ទុក ក្នុងចំពោម សិស្សដទៃទៀតចំនួន ១១រូប។
ទន្ទឹមនឹងទទួលបានភាពជៅកជ័យមួយនេះជូនចំពោះក្រុមគ្រួសារ អ្នកគាំទ្រីជាទីស្រឡាញ់ និងខ្លួនឯង ម៉ានីកា បានចែករំលែងថាដំបូងឡើងនាងហាក់មានភាពស្ទាក់ស្ទើរក្នុងការចូលប្រកួត ហើយមានបំណងចង់ដកខ្លួនចេញមុនការប្រកួតទៀតផង ហេតុផលគឺដោយសារតែ ម៉ានីកា មិនសូវមានទំនុកចិត្តលើសមត្ថភាពខ្លួនឯងព្រោះនាងធ្លាប់ចូលប្រកួតឆ្នាំមុនៗមិនទទួលបានជោគជ័យ ប៉ុន្តែបន្ទាប់ពីទទួលបានកម្លាំងចិត្ត និងការជំរុញយ៉ាងធំពីក្រុមគ្រួសារ និងអ្នកគាំទ្រ ម៉ានីក ក៏មានកម្លាំងចិត្តឡើងវិញខិតខំប្រឹងរៀន ធ្វើលំហាត់មើលមេរៀន ពោលសល់ពេលវេលាប៉ុន្មានពីការថតរឿង គឺនាងចំណាយពេលធ្វើលំហាត់ទាំងអស់។
ម៉ានីការ៖ «ជាក់ស្តែង មុនពេលប្រលងកម្មវិធីនេះ ម៉ានីការវល់ថតរឿងខ្លាំងមែនទែន ហើយមានអារម្មណ៍ថា មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការប្រលងទេ។ ម៉ានីកា មិនសូវមានភាពជឿជាក់លើសមត្ថភាពខ្លួនទេ ព្រោះកន្លងមកក៏ធ្លាប់ចូលរួមប្រលងកម្មវិធីផ្សេង ហើយមិនទាន់ទទួលបានលទ្ធផលល្អដែរ»។
«មុនពេលប្រលងពីរសប្តាហ៍ ម៉ានីកាគិតចង់សុំដកខ្លួនចេញពីការប្រលង ព្រោះខ្លាចធ្វើមិនបានល្អ ខ្លាចធ្វើឲ្យអ្នកគ្រប់គ្នាខកបំណង តែដោយសារកម្លាំងចិត្តពីក្រុមគ្រួសារ និងបងប្អូនពូមីងយាយតា ម៉ានីកា ក៏ចំណាយពេលដែលនៅសល់ ខិតខំប្រឹងប្រែង ស្រាវជ្រាវលំហាត់ប្រលងពីឆ្នាំមុនៗ ទោះបីជាត្រូវរវល់ថតរឿង ក៏ត្រូវយកមេរៀនទៅមើលនៅកន្លែងថតដែរ ហើយទីបំផុត “ការតស៊ូ ពិតជាបានសម្រេច»។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានភាពជោគជ័យមួយនេះនាងតូច សារ៉ា ពេជ្រម៉ានីកា បានសម្ដែងនូវការដឹងគុណ និងអរគុណទៅកាន់លោកគ្រូ អ្នកគ្រូ ដែលបានជួយបង្ហាត់បង្រៀន និងផ្ដល់ឯកសាលំហាត់ជាច្រើន ដែលជាចំណែកមួយឱ្យនាងទទួលបានលទ្ធផលល្អបែបនេះ៕