អ្នកគាំទ្រដេញដោលគ្នា ថាតើ Min Hee Jin និង NewJeans អាចនឹងជ្រកនៅ SM ឬទេ?

  • 2024-05-20 03:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហាដែលកំពុងកើតឡើងរវាង HYBE Labels ទល់នឹង នាយិកាផលិតកម្ម ADOR គឺ Min Hee Jin ទំនងជាមិនអាចស្ដារស្ថានភាពកាន់តែល្អនោះទេ ជាហេតុមនុស្សជាច្រើននាំគ្នាដេញដោលពិភាក្សា ទៅលើអនាគតរបស់ Hee Jin

រយៈពេលដែល នាយិការូបនេះក្នុងវិស័យសិល្បៈ គឺមានរយៈពេលជាង ទសវត្សរ៍មកហើយ ហើយបានធ្វើការលើការងារជាច្រើន ទទួលបានជោគជ័យ ហើយមនុស្សភាគច្រើនដែលស្គាល់នាងក៏ទទួលស្គាល់ថា នារីម្នាក់នេះពូកែយ៉ាងណាដែរ។

មុនពេលរួមការងារជាមួយ HYBE Labels ក្នុងឆ្នាំ ២០១៩ Hee Jin គឺជាបុគ្គលិកបម្រើការងារឲ្យក្រុមហ៊ុន SM អស់រយៈពេល ១៦ ឆ្នាំ ដោយចាប់ផ្តើមដំបូងជាអ្នករចនាក្រាហ្វិចនៅឆ្នាំ ២០០២ និងបានឡើងឋានៈ ក្លាយជានាយិកាផ្នែកច្នៃប្រឌិត។ យុគសម័យសំខាន់ៗរបស់ក្រុមហ៊ុនតាំងពីជំនាន់ Girls' Generation, SHINee, f(x), EXO, និង Red Velvet សុទ្ធតែជាគម្រោងការងារដែល Hee Jin បានចូលរួមដោយផ្ទាល់ ហើយនាងថែមទាំងត្រូវបានគេសរសើរថា «ផ្លាស់ប្តូរការមើលមកវិស័យ K-Pop ជារូបភាពថ្មី និង​ក្លាយ​ជា​គោល​គំនិត​កាន់​តែ​ខ្លាំង​ឡើង»

សរុបមក នាងបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងពិភព K-Pop ដែលនេះជាការពិតមិនអាចបដិសេធបាន ទោះបីជាមានមនុស្សមួយចំនួនមិនគាំទ្រនាង ឬមិនចូលចិត្តនាងក៏ដោយ។

ដោយសារតែរយៈពេលដែលនាងបានចំណាយនៅក្រុមហ៊ុន SM ហេតុនេះទើបបញ្ហាចម្រូងចម្រាសរបស់នាងជាមួយ HYBE បានបង្កឱ្យមានការពិភាក្សាដេញដោល អំពីថា តើវាអាចទៅរួចឬអត់ ដែល Hee Jin អាចត្រឡប់ទៅជាអតីតជម្រកចាស់បស់នាងវិញ ប្រសិនបើនាងចាកចេញពី ADOR

ទោះជាយ៉ាងណា ក៏នៅមានអ្នកលើកហេតុផលមួយចំនួនថា បើគិតពីកេរ្តិ៍ឈ្មោះមិនល្អរបស់នាងនៅក្នុងវិស័យសិល្បៈក៏ដុនដាប ហើយអ្នកដែលនាងធ្លាប់រាប់អានពីមុនក៏លែងធ្វើការនៅ SM ​ដូច្នេះនាងមិនត្រឡប់ទៅ SM វិញទេ។

ក៏មានការចង់ដឹងចង់ឃើញផងដែរថាតើ NewJeans អាចទៅតាមនាងបានដែរឬទេ ប្រសិនបើនាងផ្លាស់ទៅ SM មែន ប៉ុន្តែនោះក៏ត្រូវបានគេចាត់ទុកថាមិនអាចកើតឡើងទេ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី