លេចឮថា HYBE ជ្រើសបេក្ខភាពតំណែង CEO ជំនួស Min Hee Jin និងសមាជិកក្រុមប្រឹក្សាភិបាលថ្មីរបស់ ADOR

  • 2024-05-23 04:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាមប្រភពគួរឲ្យទុកចិត្តដែលស្ថិតក្នុងវិស័យវិនិយោគ បាន​ឲ្យដឹង​នៅថ្ងៃទី ២៣ ខែឧសភានេះ HYBE Labels បានជ្រើសរើសបេក្ខភាពមួយចំនួនតូច ដែលខ្លួនគិតថាមានសមត្ថភាព ហើយអាចនឹងជំនួសតំណែង Min Hee Jin និងក្រុមប្រឹក្សាប្រតិបត្តិបច្ចុប្បន្នរបស់ ADOR ដែលការណ៍នេះនឹងចាត់ចែងក្រោយកិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុនដែលគ្រោងទុកធ្វើឡើងនៅថ្ងៃទី ៣១ នៃខែនេះ។

ទីមួយ បេក្ខភាពដែលស័ក្តិសមបំផុតសម្រាប់តំណែងនាយកប្រតិបត្តិនៃ ADOR គឺលោក Lee Jae Sang ដែលបច្ចុប្បន្នជាប្រធានផ្នែកសន្តិសុខ (CSO) របស់ HYBE។ រីឯ បេក្ខភាពសមាជិកក្រុមប្រឹក្សាភិបាលរួមមាន Kim Joo Young ដែលបច្ចុប្បន្នជាប្រធានផ្នែកធនធានមនុស្ស (CHRO) របស់ HYBE និង Lee Kyung Joon ដែលបច្ចុប្បន្នជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ HYBE

ទន្ទឹមនឹងនេះ HYBE បានកោះហៅកិច្ចប្រជុំវិសាមញ្ញ (EGM) នៅ ADOR កាលពីថ្ងៃទី ២៥ ខែមេសា ដែលម្ចាស់ភាគហ៊ុនបោះឆ្នោតលើការដកនាយកប្រតិបត្តិ Min Hee Jin ចេញពីតំណែងរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើដីកាដែលដាក់ដោយភាគីរបស់ Min Hee Jin ត្រូវបានអនុម័តដោយតុលាការកណ្តាលទីក្រុងសេអ៊ូលមុននោះ HYBE នឹងបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួនកាលពីកិច្ចប្រជុំនោះ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី