ដំបូង! Elon Musk ថា ទាល់តែមានរនាំងពាណិជ្ជកម្ម​ទើប​ទប់ទល់ក្រុមហ៊ុនឡានចិនបាន ឥឡូវលោកប្រែសម្តីបែបនេះទៅវិញ

  • 2024-05-24 09:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចាំបានទេ កាលពីខែមករា ឆ្នាំ​២០២៤ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បាន​ព្រមាន​ថា ប្រសិន​បើគ្មាន​រនាំងពាណិជ្ជកម្មណាមួយទេនោះ ក្រុមហ៊ុន​រថយន្តចិន​​នឹងកម្ទេច​ក្រុមហ៊ុន​រថយន្ត​ពិភពលោកច្រើនបំផុត។

អ្វីដែល​គួរឱ្យភ្ញាក់ផ្អើលបំផុត​នោះ កាលពី​ពាក់កណ្តាលខែឧសភា ឆ្នាំ​២០២៤កន្លងទៅ ​ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាន​ប្រកាស​ដំឡើងពន្ធគយ ៤ដង លើការនាំចូល​រថយន្ត​អគ្គិសនី​ចិន ពោលគឺ​ដំឡើងពី ២៥% ដល់ ១០០% ឯណោះ។ វិធានការ​នេះ ហាក់ដូចជាការចង់បាន​របស់លោក Elon Musk ខាងលើនេះដែរ។

ប៉ុន្តែយ៉ាងណាមិញ ក្នុង​សន្និសីទ​បច្ចេកវិទ្យាមួយ​នៅក្រុង​ប៉ារីសតាមរយៈវីដេអូខល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២៤ មេ Tesla រូបនេះ បែរជានិយាយថា លោកជំទាស់​នឹង​ការដំឡើង​ពន្ធគយរបស់រដ្ឋាភិបាលអាមេរិកទៅវិញ។

លោកបញ្ជាក់​ថា ទាំងក្រុមហ៊ុន Tesla និងរូបលោក មិន​បានស្នើឱ្យមានការដាក់ពន្ធបែបនេះឡើយ។ លោកមានការភ្ញាក់ផ្អើលខ្លាំង​ចំពោះការប្រកាស​របស់​ប្រធានាធិបតីអាមេរិក។ លោកអះអាងថា Tesla អាច​ប្រកួតប្រជែង​បានយ៉ាងល្អ​នៅទីផ្សារប្រទេស​ចិន ដោយគ្មាន​ពន្ធគយ ពោលគឺ​លោកពេញ​ចិត្ត​នឹង​ការមិនយកពន្ធ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី