“ស្ត្រីមានផ្ទៃពោះ ម៉ាក់ៗនិងកូនៗ ទទួលបានការពិនិត្យ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃពីមន្ទីរពេទ្យជាតិ និងអន្តរជាតិលំដាប់ពិភពលោក”
- 2024-05-25 11:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ស្ត្រីមានផ្ទៃពោះ ម៉ាក់ៗនិងកូនៗ ទទួលបានការពិនិត្យ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃពីមន្ទីរពេទ្យជាតិ និងអន្តរជាតិលំដាប់ពិភពលោក”
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី31 ឧសភា ដល់ថ្ងៃទៅ2 មិថុនា ឆ្នាំ2024 ស្ត្រីមានផ្ទៃពោះ ម៉ាក់ៗនិងកូនៗអាចទទួលបានការពិនិត្យនិងពិគ្រោះសុខភាពលំដាប់ស្តង់ដារអន្តរជាតិដោយឥតគិតថ្លៃ ពីបណ្តារមន្ទីរពេទ្យជាតិ និងអន្តរជាតិធំៗ ល្បីៗដូចជា៖ មន្ទីរពេទ្យបាំរុងរាត់ (Bumrungrad International hospital) មន្ទីរពេទ្យ PatRangsit Hospital និងមន្ទីរពេទ្យ samitivej Hospital ដែលជាមន្ទីរពេទ្យដ៏ធំលំដាប់អន្តរជាតិពីប្រទេសថៃ និងពីប្រទេសកម្ពុជាវិញមានមន្ទីរពេទ្យសម្ភព និងកុមារ Rose Maternity Clinic និងមន្ទីរព្យាបាលមាត់-ធ្មេញ ខ្វលីធូល (Qualitooth Dental Clinic) ស្តង់ដារអាល្លឺម៉ង់នៅកម្ពុជា។
ការពិនិត្យនិងពិគ្រោះទ្រង់ទ្រាយធំពីសំណាក់មន្ទីរពេទ្យធំៗទាំង5រួមគ្នា និងមិនគិតថ្លៃបែបនេះ នឹងធ្វើទ្បើងក្នុងកម្មវិធីពិព័រណ៌កម្សាន្តកូនក្មេង រៀបចំដោយហាងឯកទេសទំនិញកុមារ បេប៊ីអោតទ្បេត នៅសាលពិពណ៌កោះពេជ្រចាប់ពីថ្ងៃទី31 ឧសភា ដល់ថ្ងៃ02 មិថុនា ឆ្នាំ2024 ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៌កម្សាន្តកូនក្មេង គឺជាពិព័រណ៌កុមារដ៏ធំជាងគេនៅប្រទេសកម្ពុជា ដែលធ្វើលើផ្ទៃដីរហូតដល់១ម៉ឺនម៉ែត្រការ៉េ ហើយមានអ្នកចូលរួមមិនតិចជាង៨ម៉ឺននាក់ឡើយ។
ហើយគិតមកដល់ថ្ងៃនេះជាង៣០០ក្រុមហ៊ុនដែលភាគច្រើនលើសលុបជាផលិតផលកុមារ បានចូលរួមជាមួយកម្មវិធីពិព័រណ៌កម្សាន្តកូនក្មេងនេះដែលផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើនសម្បើម លើសនេះអ្នកចូលរួមក៏មានការឳឈ្នះរង្វាន់ម៉ូតូ៣គ្រឿង និងជាង២មុឺនរង្វាន់ផ្សេងទៀត ការលេងល្បែងកម្សាន្តជំនួយបញ្ញាជាង១០០មុខ ការបោះតង់ញុំាអាហារមើលកុនជុំគ្រួសារ ការដង្ហែក្បួនព្យុះហយាត្រាតុក្កតាធំៗ ការចែកនំ ទឹក និងកាដូដោយឥតគិតថ្លៃ ការទំលាក់ប៉ោងៗរាប់ម៉ឺនគ្រាប់ជាមួយង្វាន់ជាច្រើន និងដំណើរផ្សងព្រេងក្នុងសួនរូបថតដើម្បីរុករករូបថតខ្លួនឯងផងដែរ។ កម្មវិធីពិព័រណ៌កម្សាន្តកូនក្មេងនេះ លោកប៉ា អ្នកម៉ាក់អាចចូលរួមដោយសេរី និងឥតគិតថ្លៃ៕