ឈ្នះ​មេដាយ​មាស៨ ប្រាក់៤​ ក្រុម​តេក្វាន់ដូ​ WT​ បណ្ឌិត្យសភា​នគរបាល​ជាប់​ចំណាត់​ថ្នាក់​លេខ១​ កីឡា​សិស្ស​ឧត្ដម​សិក្សា​

  • 2024-05-26 08:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ កីឡា​ការិនី​តេក្វាន់ដូ​ WT​ បង្ហាញ​ភាព​អស្ចាចារ្យ​ជា​ខ្លាំង​ដោយ​ឈ្នះ​មេដាយ​មាស​រហូត​ដល់​ទៅ​ ៨គ្រឿង​ និង​ប្រាក់​ ៤​គ្រឿង​ ជាប់​ចំណាត់​ថ្នាក់​លេខ១​ លើ​ប្រភេទ​កីឡា​មួយ​នេះ​នៃ​ព្រឹត្តិការណ៍​កីឡា​សិស្ស​ឧត្ដម​សិក្សា​ ឆ្នាំ​២០២៤។​

ក្រោយ​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​លើ​ប្រភេទ​កីឡា​តេក្វាន់ដូ​ WT ​គឺ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ នៅ​អគារ​ប៊ូយ៉ុង​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​នោះ​ក្រុម​តេក្វាន់ដូ​ បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ ឈ្នះ​មេដាយ​មាស៨​ ប្រាក់​៤​ ជាប់​ចំណាត់​ថ្នាក់លេខ១​ ក្រុម​សកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ​ឈ្នះ​មេដាយមាស​២គ្រឿង ជាប់​ចំណាត់​ថ្នាក់​លេខ២​ សកលវិទ្យាល័យ​ បៀលប្រាយខេត្តបាត់ដំបង ឈ្នះមេដាយមាស១គ្រឿង ប្រាក់៤ សំរិទ្ធ១ ជាប់​ចំណាត់ថ្នាក់​លេខ៣​ សកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិភ្នំពេញ​ ឈ្នះមេដាយមាស១ សំរិទ្ធ១ ជាប់​ចំណាត់​ថ្នាក់​លេខ៤​ និង​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា ឈ្នះមេដាយប្រាក់២ សំរិទ្ធ២ ​ជាប់​ចំណាត់​ថ្នាក់​លេខ៥។​

ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម ​ឆ្នាំ២០២៤ លើ​ប្រភេទកីឡាតេក្វាន់ដូ WT មាន​គ្រឹះស្ថានឧត្តមសិក្សា និង​មធ្យមសិក្សាបច្ចេកទេសចំនួន ១៣ បានចូលរួមប្រកួតប្រជែងលើ១២វិញ្ញាសា។ ការប្រកួត​នេះ​មាន​កីឡាករ ​កីឡា​ការិនី ​ប្រតិភូ​ សរុប​ចំនួន ១២១ នាក់ និង​លេង​លើ​ផ្នែក​មេគុនមាន ៣ វិញ្ញាសា និង​ផ្នែក​ប្រយុទ្ធ​មាន ៩វិញ្ញាសា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី