ផ្លូវជាតិលេខ៥! ពីមុនល្បីផ្លូវវាងក្រុងកំពង់ឆ្នាំង ឥឡូវនេះមកមើល​ផ្លូវនិង​ស្ពានវាងក្រុងពោធិ៍សាត់វិញម្តងមើល ស្អាតណាស់

  • 2024-05-27 07:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាតិលេខ៥ ត្រូវបានពង្រីកយ៉ាងធំទូលាយ ដោយឆ្លងកាត់បណ្តាខេត្តជាច្រើនរួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ។

អ្វី​ដែល​អ្នកដំណើរកាន់តែចាប់អារម្មណ៍ចំពោះផ្លូវនេះ គឺផ្លូវវាងក្រុង ដែល​ត្រូវបានសាងសង់ចំនួន ៥ខ្សែឯណោះ។ កន្លងមក គេចាប់អារម្មណ៍ខ្លាំងលើផ្លូវាងក្រុងកំពង់ឆ្នាំង ប៉ុន្តែពេលនេះ គឺមាន​ផ្លូវ និងស្ពានវាងក្រុងពោធិ៍សាត់មួយទៀត ដែលសាងសង់​ស្ទើរតែរួចរាល់ទាំងស្រុង។

ផ្លូវវាងក្រុងពោធិ៍សាត់​នេះ មានប្រវែងជាង ១១គីឡូម៉ែត្រ ក្នុងនោះមានស្ពានដ៏ធំមួយសាងសង់ថ្មី​ដែលមាន ៤គន្លងផ្លូវផងដែរ។

សូមជម្រាប​ថា គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិលេខ៥នេះ បែងចែកជាកំណាត់ៗដូចខាងក្រោម៖

-កំណាត់​ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ប្រវែងជាង ៨៤គីឡូម៉ែត្រ (សម្ពោធរួចរាល់នៅខែមករា ឆ្នាំ​២០២២)

-កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម ប្រវែង ១៣៥គីឡូម៉ែត្រ និងកំណាត់ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង ប្រវែង ១១០,៩គីឡូម៉ែត្រ។ កំណាត់ទាំងពីរនេះ (ព្រែកក្តាម-បាត់ដំបង) ត្រូវបានសម្ពោធរួចរាល់ កាលពីខែវិច្ឆិកា ឆ្នាំ​២០២៣។

-កំណាត់​ចុងក្រោយ ​សិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុបជាង ៣៥គីឡូម៉ែត្រ កំពុងត្រូវបានសាងសង់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី