ហ៊ានណាស់ យូប៊ីន ប្រកាសហៅអ្នកធុរកិច្ចបរទេសឱ្យមកវិនិយោគនៅកម្ពុជា កណ្តាលឆាក HOFS Awards 2024

  • 2024-05-28 01:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបានជ្រាបហើយថា តារាសម្តែងស្រីឆ្នើម ស៊ីន យូប៊ីន ទើបត្រឡប់ពីដើរកម្រាលព្រំក្រហមទីក្រុងកានលើកទី ៧៧ កាលពីពេលថ្មីៗនេះ។ ជើងជាប់ដីមិនបានយូរប៉ុន្មាន យូប៊ីន ក៏ហោះចេញទៅទទួលបានរង្វាន់ Inspirational Women Hall of Fame ពីកម្មវិធី HOFS AWARDS 2024 (Hall of Fame in Singapore 2024) នៅប្រទេសសង្ហបុរី ដែលពិធីត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

រូបភាព៖ ផ្តល់ដោយ យូប៊ីន

ក្នុងពិធីដ៏គួរឱ្យចងចាំនេះ យូប៊ីន តែងខ្លួនយ៉ាងសុភាពរមទម្យ មើលទៅថ្លៃថ្នូរស័ក្កសមជាតារាស្រីដ៏មានប្រជាប្រិយភាព។ រឹតតែគួរឱ្យចាប់អារម្មណ៍ ឆ្នាំនេះ យូប៊ីន បានលើកឡើង ២ ចំនុចធំៗលើវេទិកាប្រកាសពានរង្វាន់ HOFS AWARDS 2024 ជាវេទិកាដែលពោរពេញដោយសិល្បករ-សិល្បការនីល្បីៗមានស្នាដៃក្នុងអាជីពការងារ រួមទាំងអ្នកធុរកិច្ចល្បីៗមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។

ចំនុចទី១ យូប៊ីន បានថ្លែងអំណរគុណដល់ក្រុមអ្នកស្អប់នាងទាំងឡាយ ដែលជំរុញឱ្យនាងទទួលបានភាពជោគជ័យនាពេលនេះ។ រាល់ទង្វើរ និងមតិរិះគន់អ្នករាល់គ្នា ជាជំហានឆ្ពោះទៅរកភាពជោគជ័យរបស់ យូប៊ីន ដូច្នេះ នាងគ្មានអ្វីក្រៅពីពាក្យថា អរគុណទៅដល់ក្រុមអ្នកស្អប់ (hater) ដែលបានធ្វើជាកម្លាំងជំរុញចិត្តឱ្យនាងទទួលបានភាពជោគជ័យ។

រូបភាព៖ ផ្តល់ដោយ យូប៊ីន

ចំនុចទី២ កញ្ញា ស៊ីន យូប៊ីន ពិតជាហ៊ានខ្លាំងណាស់ ដោយនាងបានប្រកាសប្រាប់អ្នកធុរកិច្ចល្បីៗមកពីបណ្តាប្រទេសជុំវិញពិភពលោក កុំឱ្យមើលរំលងការវិនិយោគក្នុងទីផ្សារកម្ពុជា។ សិល្បករកម្ពុជារូបនេះបាននិយាយជាភាសាអង់គ្លេសថា «allow me to take this opportunity to invite all of you, as well as investors from around the world.
If you want to expand your business, do not overlook Cambodia.why ? Because we are a small but potential country with the big heart and Under the good supervision of our government, the country has made progress very quickly. We are never afraid to continue our step in any situation, that's why we have a word that we often use in Cambodia is : ខ្មែរធ្វើបាន its mean "Cambodia can do it. This is point to ensure that invest in Cambodia is only resulted in win-win. so please don't forget to put Cambodia in your list. thank you.» ដែលបកប្រែជាខេមរៈភាសារថា៖ «បើលោកអ្នកចង់ពង្រីកមុខជំនួញសូមកុំមើលរំលងប្រទេសកម្ពុជា ហេតុអ្វី? ព្រោះបើទោះកម្ពុជាជាប្រទេសតូច តែយើងជាប្រទេសដែលមានសក្កានុពល និងមានបេះដូងធំ ហើយស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកដដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងបង្កើតបានសមិទ្ធិផលដ៏ល្អក្នុងពេលដ៏ឆាប់រហ័ស។

កម្ពុជាយើងមិនដែលខ្លាចក្នុងការចូលរួមក្នុងការបោះជំហ៊ានទៅមុខមិនថា ស្ថិតក្នុងស្ថានភាពណាមួយឡើយ ដូច្នេះហើយទើបយើងបង្កើតឱ្យមានពាក្យស្លោកមួយថា «ខ្មែរធ្វើបាន» ជាចំនុចដែលធានាថា ការវិនិយោគនៅកម្ពុជាពិតជាទទួលបានលទ្ធផលឈ្នះ-ឈ្នះជាក់ជាមិនខាន»។

រូបភាព៖ ផ្តល់ដោយ យូប៊ីន

គួររំឮកផងដែរថា នេះជាលើកទី២ ដែលតារាស្រីកម្ពុជា ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ពីកម្មវិធី HOFS AWARDS ព្រោះកាលពីឆ្នាំ២០២៣ នាងធ្លាប់ទទួលបានពានកម្មវិធីនេះម្តងហើយ ថែមទាំងបានប្រើប្រាស់វេទិកាដ៏មានសក្កានុពលនេះ បង្ហាញពីវិស័យទេសចរណ៍កម្ពុជាទៀតផង។ កាលនោះ យូប៊ីន បានលើកឡើងពីតំបន់ទេសចរណ៍ ភាពរស់រាយរាក់ទាក់របស់ប្រទេសជនកម្ពុជា និងបានជំរុញលើកទឹកចិត្តភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជាឱ្យបានហោចណាស់ម្តងក្នុងជីវិត។ គ្រប់គ្នានឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាមួយសិល្បៈ វប្បធម៌ អរិយធម៌ដ៏រស់រវើករបស់ខ្មែរ នោះលោកអ្នកនឹងបានដឹងថា ប្រទេសកម្ពុជា គឺពិតជាអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់បានដឹងនិងធ្លាប់បានឮ។

ឈ្មោះរបស់ ស៊ីន យូប៊ីន ឈរនៅលេខរៀងទី១ ក្នុងដួងចិត្តប្រជាជនកម្ពុជាជានិច្ច ព្រោះនាងជាតារាស្រីដែលតែងតែឆ្លៀតផ្សព្វផ្សាយពីកម្ពុជានៅគ្រប់ទីកន្លែងដែលនាងបានទៅដល់។

រូបភាព៖ ផ្តល់ដោយ យូប៊ីន

ជាក់ស្តែង កន្លងមកបេះដូងប្រជាជនកម្ពុជាតែងតែរំភើបខ្លាំង ហើយមានមោទនភាពចំពោះតារាស្រីរូបនេះពន់ពេក ព្រោះនាងតែងឈ្មុសឈ្មុលនាំកម្ពុជាទៅឱ្យអន្តរជាតិស្គាល់ តាមរយៈវត្តមានក្នុងកម្មវិធីលំដាប់អន្តរជាតិ ជាមួយការរំលេចទម្រង់សិល្បៈបុរាណ អត្ថសញ្ញាណជាតិ លើឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការលម្អលើរូបរាងកាយជាដើម ដែលសុទ្ធសឹងបង្ហាញពីភាពជាខ្មែរទៅកាន់ពិភពលោក។

មិនឈប់ត្រឹមប៉ុណ្ណឹងឡើយ យូប៊ីន អះអាងថា នឹងបន្តប្រម៉ូតផ្សព្វផ្សាយពីអត្ថសញ្ញាណជាតិខ្មែរយើងទៅលើឆាកអន្តរជាតិបន្ថែមទៀតតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យសិល្បករខ្មែរអាចឈរស្មើរមុខស្មើរមាត់ជាមួយជាតិសាសន៍ដី៏ទៃ៕

អត្ថបទ៖ Ah Mouy