កម្មវិធីសម្ភោធ MV ទេព បូព្រឹក្ស តែ យាយតយ ល្បីខ្លាំងលះពីរឈុតម្នាក់ឯង

  • 2024-05-28 08:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករសិល្បការិនីជាច្រើនដួង បានបង្ហាញវត្តមានយ៉ាងអស្ចារ្យជាមួយនិងឈុតសម្លៀកបំពាក់ជាតិខ្មែរជាច្រើនសម័យកាល ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍បើកសម្ភោធ MV “ទេវរាជ” ថ្មីរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស

ក្រៅពី MV ដ៏មហាជនអស្ចារ្យនៃ បទ ទេវរាជ មហាជនជាច្រើនហាក់ចាក់អារម្មណ៍ទៅអ្នកលេងបណ្ដាញសង្គមមានឥទ្ធិពលម្នាក់ឈ្មោះ ដួងចន្ទ រហ័សនាម យាយតយ ព្រោះលេចធ្លោខ្លាំងជាងគេពេញមួយកម្មវិធី។

យាយតយ ជាប្រធានបទមួយក្នុងចំណោមបុគ្គលល្បីៗដែលបានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការវីដេអូបទចម្រៀង «ទេវរាជ» កាលពីល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ របស់ ទេព បូព្រឹក្ស។ នេះក៏ដោយសារតែវត្តមានរបស់ យាយាតយ ហាក់លេចធ្លោខ្លាំងពេកតាំងពីចុះពីលើរថយន្ដមុខក្លោងទ្វាចូលកម្មវិធី រហូតដល់ក្នុងសាលកម្មវិធីផ្ទាល់ ជាមួយនឹងឈុត មាតានាគ ស្អាតប្រណិតភាព ពោលគឺលេចចែងចាំងតែម្ដង។

តាមការបង្ហើបពីទំព័រហ្វេសប៊ុកយាយតយបានឱ្យដឹងថា៖ “ឈុត នាគីអឃ៌ខត្តិយា កម្វុជទេសធិបតីស្រីឥន្ទ្រប្រ័ស្ថ ឈុតនេះ បានរចនាឡើងដោយដកស្រង់ចេញពីស្ពានប្រាប់ទិសកំពង់ក្ដីនិងចម្លាក់នាគនៅស្រះស្រីនាខេត្តសៀមរាប ក្នុងគោលបំណងឧទ្ទិសថ្វាយដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលមានគុណនូបការៈក្នុងការការពារដែនដីអច្ឆរិយៈខ្មែរមួយនេះ។ ជាពិសេសគឺចង់រំឭកដល់ព្រះគុណព្រះមាតាព្រះបិតានាគដែលបានបង្កើតឱ្យមានដែនដីខ្មែរដ៏រុងរឿងនេះឡើង និង ឃុំគ្រងការពារប្រជានិករគ្រប់រូបឱ្យទទួលបាននូវសេចក្ដីសុខសុភមង្គល”។

មិនអស់ត្រឹម១ឈុតនេះទេ យាយតយ នៅមានឈុតទី២ ថែមទៀតផង រហូតមានមហាជនលើកឡើងបែបលេងសើចថា កម្មវិធីនេះជាកម្មវិធីអ្នកណាឱ្យពិតប្រាកដរបស់ ទេព បូព្រឹក្ស ឬយាយតយ ព្រោះមើលទៅ យាយតយ ស្ទើរតែលេចចែងចាំងខ្លាំងជាងម្ចាស់កម្មវិធីទៅទៀត។ ទោះយ៉ាងការលើកឡើងនេះគ្រាន់លេងសើចតែប៉ុណ្ណោះ ក្រោយឃើញសម្រស់ និងភាពលេចធ្លោរបស់ យាយតយ៕

អត្ថបទ៖ កេសរ